វិចិត្រសាល

វាលស្រែប្រាំង នៅក្រោមអាងទឹក​កំពីងពួយ


«ប្រសិន​បើ​មាន​ទឹក​ជាប់​សំរាប់​ធ្វើ​ស្រែ, នោះ​កសិករ​ខ្មែរ​យើង​មិន​ខ្ជិលទេ..!!..» នេះ​ជា​ឃ្លា​ប្រយោគដែល​ខ្ញុំ​តែង​ឮ​កសិករ​ភាគ​ច្រើន រអ៊ូរទាំ​​ជារឿយៗ​ នៅ​តាម​ទី​ជនបទ​​ ស្រែ​ចំការ​នៃ​ប្រទេស​យើង។

​ភស្តុតា​ដែល​បង្ហាញ​អំពី​ការពិត នូវ​​ឃ្លា​ប្រយោគ​ខាង​លើនេះ គឺទិដ្ឋភាព​វាល​ស្រូវប្រាំង​​​ជា​ច្រើន​ពាន់​ហិកតា​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ក្រោម​អាង​ស្តុក​ទឹក​កំពីង​ពួយ ត្រូវ​បាន​ក្រាល​ដោយ​កំរាល​ព្រំ​ពណ៌​បៃតង​ខ្ចី​ជាប់​រហូត…។

ដោយបែបនេះ, ជួស​មុខ​អោយ​ម្ចាស់​ស្រែ​នៅ​ខាង​ក្រោម​ទំនប់​​ទឹក​កំពីងពួយ, បើ​ទោះ​ជា​ទំនប់ដ៏ធំ​សំបើម​​មួយ​នេះ បាន​កើត​ឡើង​ពីដំណក់​​ញើស​ឈាម​ និង​ទឹក​ភ្នែក​របស់​ពលករ​​ខ្មែរ​យើង កាល​ពី​ជាង​សាម​សិប​ឆ្នាំ​មុន​ក៏​ដោយ ក៏ខ្ញុំ​សូម​អរគុណ​ដល់​របប​ខ្មែរ​ក្រហម ដែល​បាន​ស្ថាបនា​ទំនប់​ទឹក​នេះ​ឡើង ដើម្បី​បំរើ​​ជា​ប្រយោជន៍​ដល់​កសិករ​ខ្មែរ​ក្នុង​តំបន់​​នោះ​ទាំង​មូល ​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ..!!..??.. 😀

ស្រុកស្រែ

Advertisements

10 responses to “វាលស្រែប្រាំង នៅក្រោមអាងទឹក​កំពីងពួយ

  1. មិ្សលមិញ​សួរអ្នក​កំពង់ស្ពឺ​ម្នាក់​នៅម្តុំភ្នំ​ដំរីរមៀល សួរថា​ ខ្ញុំឃើញ​បឹងតូចមួយ​នៅទីនោះ មានទឹកប្រៀប (កន្លែងខ្ញុំទៅបបក់ត្រី បង្ហោះក្នុងហ្វេសបុក) ហេតុអី​បានអ្នកស្រុក​មិនធ្វើស្រែ? គាត់ឆ្លើយថា «ខ្ជិលដេញគោ» 😀 (មិនមែនខ្ជិលធ្វើស្រែទេ)

    • ដូចប្លែកត្រចៀក… 😀 បើ​នាំ​គ្នា​ធ្វើ​ទាំង​អស់​គ្នា​ទៅ លែងមាន​បញ្ហា​អី​ហើយ។

      រឿង​ខ្ជិល​ធ្វើ​ស្រែ មក​ពី​ខ្ជិល​ដេញ​គោ​​បែប​នេះ អាច​មក​ពី​មូលហេតុ​​ពីរ៖ ទីមួយ គឺមេឃុំ មេភូមិ​​នៅ​ទីនោះ មិន​បាន​​ណែនាំ ឬជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ភូមិ​គាត់​អោយ​​ធ្វើ​ស្រែ​ប្រាំង… និង​ទីពីរ គឺ​មក​ពីជីរដាក់​ស្រែ និង​ប្រេងចាក់​ម៉ាស៊ីន​​បូមទឹកឡើង​ថ្លៃ នាំអោយ​ធើស្រែ​លែង​ចំណេញ, ទើប​​​​អ្នក​ស្រុក​រស់​នៅ​ក្បែរ​ប្រភព​ទឹក​ទីនោះ ដេករង់ចាំ​អំណោយ​ពី​បក្ស ​រហូត​ចង់​ក្លាយ​ជា​ទំលាប់​តាម៉ង​ទៅ!… 😀

      • មូលហេតុទាំងពីរនេះជាចម្លើយសមស្រប ហើយមួយទៀត ទៅធ្វើការនៅថៃ មិនភ័យខាត ចំណេញ ដល់ង៉ៃបើកលុយ បានច្រើនថែមទៀតផង

        • បញ្ហា​ខ្វះកំឡាំង​ធ្វើ​ស្រែ ដូច​ជា​មិន​ចោទ​ប៉ុន្មាន​ទេ ព្រោះ​មាន​មនុស្ស​ចាំ​ដេញ​គោ​មិន​អោយ​ស៊ី​ស្រូវ​ដែរ​តើ…

          • ខ្លាចខាតច្រើនជាងហើយមើលទៅ!

            ខ្ញុំធ្វើស្រែ ធ្វើចំការ បីឆ្នាំហើយ រកចំណេញមិនឃើញសោះ បើទុកលុយទិញអង្ករវិញ បែបចំណេញជាង។ ពីរឆ្នាំមុន ខាតច្រើនណាស់ ទើបតែឆ្នាំនេះទេ ដែលខាតតិច។

            ពីមុនខ្ញុំនឹកថា អ្នកស្រុកអីក៏ខ្ជិលម្លេះ ដល់តែធ្វើខ្លួនឯងបានដឹងច្បាស់។ 😀 😦

            • បែបនេះ បើរដ្ឋយើង​ចង់ជួយអ្នកស្រែអោយ​ខំប្រឹង​ធ្វើស្រែ គឺងាយណាស់ ដោយ​គ្រាន់​តែធើម៉េច​អោយ​ជីរ​កសិកម្ម និង​ប្រេង​ឥន្ធនៈចុះថោក​ទៅ ច្បាស់​ជា​អ្នក​ធ្វើ​​ស្រែ​យើង​ក្លាយ​ជា​អ្នក​មាន​ជីវភាព​ធូរធារ​ហើយ…

  2. តែទទឹមនឹងអ្នកថា ខ្ជិលដេញគោ ក៏បានសួរអ្នកដាំឪឡឹក​ដែរ គាត់ថា អ្នកខ្ជិលនៅតែខ្ជិល អ្នកឧស្សាហ៍ទោះអត់ដី ក៏ជួលដីគេដាំដែរ ដេកចាំចំការគ្រាន់ជាងដេកដកដង្ហើមចោល។ (បញ្ចូលសម្លេងដោយខ្ញុំ)

  3. ទេសភាពស្អាតណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s