វិចិត្រសាល

វិហារឥស្លាម ​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ៤ ​ក្នុងស្រុកព្រៃនប់


ប្រសិនបើអស់លោក​អ្នកធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រុង​កំពង់សោម​វិញ, ពេល​មក​ដល់​ជិត​ម្តុំ​ទីប្រជុំជន​វាលរេញ ក្នុង​ឃុំ​អណ្តូងថ្ម ស្រុកព្រៃនប់ នោះ​អស់​លោក​អ្នក​នឹង​ឃើញ​វិហារ​ឥស្លាម​ពីរ-បី ស្ថិត​នៅ​ដង្ហែរ​គ្នា​ខាង​កើត​ថ្នល់។

វិហារ ដែល​ភាសា​ឥស្លាម​ហៅថា​ម៉ាស្ចិទ (Masjid or Mosque) មាន​ទំហំ​​ធំ​​នៅ​ជាប់​ផ្លូវ​​ជាតិ មិន​​ឃើញ​ដាក់​កាលបរិច្ឆេទ​នៃ​ការ​សាងសង់​ទេ ហើយ​​​ឈ្មោះ​ជា​ភាសា​ឥស្លាម​ទៀត​សោត ក៏​មិន​ឃើញ​មានសរសេរ​ជា​ភាសា​ខ្មែរ​ដែរ​ ដោយ​នៅ​លើ​ក្លោង​ទ្វារ​ចូល​ បាន​ត្រឹម​សរសេរ​​ថា «វិហារ​ឥស្លាម​អូរត្រាវ និង​បន្ទាយប្រិយ»។ ម៉ាស្ចិត​នេះ មាន​សំបុរ​ចាស់​ណាស់​ទៅ​ហើយ។ នៅ​ក្នុង​បរិវេណ​វិហារ មាន​សាលា​រៀនឥស្លាម​ពីរខ្នង ដោយ​មួយ​ខ្នង​កំពុង​សាងសង់ និង​មួយ​ខ្នង​ទៀត ជា​អគារសិក្សា​ចាស់…។

នៅខាង​ជើងវិហារ​អូរត្រាវ និង​បន្ទាយប្រិយ​​ បន្តិច, មាន​វិហារ​ឥស្លាម​មួយ​ទៀតឈ្មោះ «វិហារឥស្លាម ឌឺរីលអ៊ីសឡហ» ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ ២០០ម៉ែត្រ​ពី​ផ្លូវ​ជាតិ។ វិហារឌឺរីលអ៊ីសឡហ មាន​សំបុរ​ថ្មី​នៅ​ឡើយ​ទេ។ នៅ​ក្នុង​បរិវេណ​វិហារឥស្លាម​នេះ មានអគារសិក្សាឥស្លាម​ថ្មីចែស​មួយ​ខ្នង ប្រាំបន្ទប់ ដែល​ជា​អំណោយ​របស់​សមាគម​ឥស្លាម​ប្រទេស​គុយវ៉ែត…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s