វិចិត្រសាល

រូបថតផ្ញើជូនតាម៉ាប់!…


រូបថត​ប៉ុន្មាន​សន្លឹក​ខាងក្រោមនេះ ខ្ញុំបាន​ថត​ពី​ក្នុង​រថយន្ត​ នា​ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​កំពង់ចាម​ និង​​សូម​ផ្ញើ​​ជា​ពិសេស ជូន​ទៅ​តាម៉ាប់ ជាទីនឹក​រលឹក​របស់​ខ្ញុំ៖

  • រូបទី១ ប៉ម​ទន្លេបិទ មើលពីលើ​ស្ពាន…។ រវាង​តួប៉ម និង​ដើមត្នោត, ទាំង​ពីរ​​នេះ វា​មាន​អាយុកាល​យូរ​ដូច​គ្នា។ បើ​មាន​តែ​ដើម​ត្នោត អត់តួប៉ម ក៏​គ្មាន​ន័យ… តែ​បើ​មាន​តែ​តួប៉ម​ឆ្កឹល អត់​មាន​ដើម​ត្នោត ក៏​មិន​សូវ​ទាក់​ទាញ​អោយ​ចង់ថតដែរ…។
  • រូបទី២ និង​ទី៣ ជា​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម មើលពី​លើស្ពាន​…។ តាម​ពិត​​ទៅ ច្រាំង​ទន្លេនៃ​ក្រុង​ប្រវត្តិសាស្រ្ត​មួយ​នេះ គួរ​តែ​ស្ថាបនា​អោយ​បាន​ស្អាត​, អោយ​ដូច​ច្រាំង​នៅ​ជ្រោយ​ចង្វា​អញ្ចឹង​​ដែរ ទើប​បាន​សក្តិ​សម​នឹង​​ខេត្ត​សំបូរ​​ឧកញ៉ា សេដ្ឋី គហបតី​ច្រើន​ជាង​គេ​​នៃ​​ប្រទេស​យើងនេះ…។
  • រូបទី៤ ការ​បើកបរ​ជែង​គ្នា​ឡើង​ស្ពាន…។ មើល​ទៅ​ស្លាកលេខ, ជាឡាន​អ្នក​ភ្នំពេញ។ ខ្ញុំ​អ្នក​ភ្នំពេញ​ដែរ គឺ​មាន​តែ​អែប​មក​កៀន​បន្តិច​ ដើម្បី​ទុក​ផ្លូវ​អោយ​អ្នក​ប្រញាប់ៗ «អញ្ជើញ​ទៅ​មុន​ចុះ!»។ តាម​ខ្ញុំ​ចំណាំ, អ្នក​ប្រញាប់ៗ​ ច្រើន​តែ​ឃើញ​​ឡើង​នៅ​ទំព័រ​មុខ​របស់​កាសែត​កោះ មិន​សូវ​ដាច់​ទេ​​..!!..
  • រូបទី៥ រង្វង់មូលសេះប្រណាំង ដែល​ស្ថិត​នៅ​ខាងលិចសាលាខេត្ត…។ តាម​ស្មាន​ មិន​យូរ​ទេ, នៅ​កំពង់ចាមនេះ​ នឹង​បង្កើត​អោយ​មាន​ទីលាន​ប្រណាំង​សេះ ដូច​នៅ​ហុងកុង និង​សាំងកាពួរដែរហើយ​មើល​ទៅ…។
  • រូបទី៦ ជារូបចុងក្រោយ… ខ្ញុំ​មើល​ទៅ​​អ្នក​ជិះសេះ មាន​រាង​សង្ហា​ដូច​ «អុងម៉ាប់» ខ្ញុំ​ដល់​ហើយ..!!..

និយាយ​ពីអុងម៉ាប់​ខ្ញុំវិញ… តាំង​ពី​គាត់​បាន​អាសំឡាញ់ ១០៥ មក… គឺ​ចាក់​គួ​រហូត…។ ដោយ​បែប​នេះ ស្រុកស្រែ​ខ្ញុំ​បារម្ភ​ខ្លាច​គាត់​ភ្លេច​ក្រុង​ «កាពួងចាម» ទឹក​ដី​កំណើត​របស់​គាត់, ទើប​ខ្ញុំ​ថត​រូប​ប៉ុន្មាន​សន្លឹក​នេះ​ ​ផ្ញើ​ជូន​គាត់​មើល​កំសាន្ត​​លេង​​ទៅ..!!.. 😀

ស្រុកស្រែ

10 responses to “រូបថតផ្ញើជូនតាម៉ាប់!…

  1. បើ​និយាយ​ដល់​រូបជិះសេះ គឺខឹងនឹងពួកអាចោរម្សៀតអស់នឹងតែម្ដង ។ នៅឯ​បាតទន្លេអុំ ដែលនៅជាប់នោះ រាជការជំនាន់បារាំងយក​កែ​ជា​ទីលាន​ប្រណាំងសេះ នៅមានជណ្ដើរ​ថ្នាក់អង្គុយមើល​ជាតឹកតាង តែឥឡូវគេវាយ​ចោល​បាត់​ទៅហើយ (ខ្ញុំមិនមានរូបសោះ) ហើយ​បែ​រ​ជា​ធ្វើ​រូបតំណាង​ប្រណាំងសេះអីណា !

    • កុំអាលខ្ញាល់អុង!… ក្រែងលោ​គេធ្វើ​រូប​សំណាកនេះហើយ ទើប​បាន​​«ស្តារ» ទីលាន​ប្រណាំង​នេះ​ អោយ​ដូច​ដើម​ឡើង​វិញ ក៏​មិនដឹង…។ តែបើ​សិន​ជាសម្តេច​និយម​ចូល​ចិត្ត​ទស្សនា​ការ​ប្រណាំង​សេះ​វិញ នោះ​មិន​យូរទេ… តែ​កន្លះឆ្នាំ នឹង​កើត​ទី​លាន​នេះ​ភ្លាម… កុំជោរ!… 😀

  2. ផ្ញើ​ឲ្យ​តែ​តា​ម៉ាប់​ម្នាក់​ទេ​ហ្អី?

    • ស្រុកគាត់នៅហ្នុង!… ដូច្នេះ​គាត់​អាច​ចាប់អារម្មណ៍​ជាងគេ…។ ឯលោកភ័ក្រ្ត និង​ខ្ញុំ​ជាអ្នក​អំពេញដូច​គ្នា គ្មាន​ទៅ​ចាប់​អារម្មណ៍​អី​ពី «កាពួងចាម»​ ហ្នុង​ទេ… 😀

  3. ច្រណែនដែរ តែដោយសារសាច់ឈាម គឺអាចលើកលែងបាន។ គេលក់ជិតអស់ហើយដឹង នៅទន្លេអុំនោះ។

បញ្ចេញមតិ