វិចិត្រសាល

អារាមវត្តសំពៅមាស ​ក្រុងភ្នំពេញ


ខាងក្រោមនេះ ជា​ទិដ្ឋភាពទូទៅ​នៃអារាម​វត្តសំពៅមាស ក្រុងភ្នំពេញ ដែល​ខ្ញុំ​បាន​ថតទុក​ជាឯកសារនៅទីនេះ…។

ចៃដន្យ, ពេល​ខ្ញុំ​ចូល​ថត​ទីអារាមនេះ គឺ​ចំពេល​លោក​អគ្គបណ្ឌិត ប៊ុត សាវង្ស កំពុង​សំដែង​ផ្សព្វ​ផ្សាយ​​ព្រះធម៌ ជា​ហេតុ​នាំ​អោយ​មាន​អ្នកមក​អង្គុយ​​ស្តាប់​​លោក​អគ្គ​បណ្ឌិត​ មាន​ចំនួន​ច្រើន​មែន​ទែន។ លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស មាន​កម្ម​វិធី​​​ផ្សព្វ​ផ្សាយ​ព្រះ​ធម៌​​ជា​ទៀង​ទាត់​​ប្រចាំ​សប្តាហ៍ នៅព្រឹក​ថ្ងៃពុធ ក្នុង​អារាម​វត្តសំពៅ​មាស និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​អារាម​វត្ត​ឧណ្ណា​លោម​។ ​ ​

ព្រះវិហារ​វត្តសំពៅមាស ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​របង​ និង​មាន​សំបុរ​នៅ​ថ្មី​នៅ​ឡើយ​ទេ។ កាល​បរិច្ឆេទ​នៃ​ការ​ស្ថាបនា​វិហារ​នេះ ខ្ញុំ​រក​មើល​មិន​ឃើញ​សោះ។ ព្រះវិហារ​បាន​សង់​បន្តើត​​កំពស់​មួយ​ជាន់ ដូច​គ្នា​ទៅ​នឹង​​វិហារ​វត្ត​ព្រះពុទ្ធ​​មានបុណ្យ,​ វិហារ​​វត្តកោះ, និង​វិហារ​វត្ត​មង្គល​វ័នក្នុង​ទីក្រុង​ភ្នំពេញ​នេះដែរ។ គឺ​នៅ​ជាន់​​ផ្ទាល់​ដី​នៃ​​ព្រះវិហារ​នេះ​ហើយ ដែល​ជា​ទី​លោក​អគ្គ​បណ្ឌិត ប៊ុត សាវង្ស ផ្សព្វ​ផ្សាយ​ព្រះធម៌​ប្រចាំ​សប្តាហ៍​…។

ព្រះចៅ​អធិការ​វត្តបច្ចុប្បន្ន ព្រះនាម…. (ភ្លេចបាត់ 😀 ) បាន​ឡើង​ជា​សង្រ្គរាជ​គ្រប់​គ្រង​ទីអារាម​នេះ ចាប់​ពី​​ក្នុង​អំឡុង​ខែ​កុម្ភះ ឆ្នាំ២០០២ រហូត​មក, គឺបន្ទាប់​ពី​ព្រះតេជគុណ មៀច វែន ជា​ព្រះចៅ​អធិការ​​វត្តចាស់ បាន​ទទួល​អនិច្ចធម្ម​បាត់​ទៅ ក្នុងព្រះជន្មាយុ ៧៤​វស្សា ដោយ​ជរាពាធ…។

អគារ​​មជ្ឈមណ្ឌលបង្រៀន​សតិប្បដ្ឋាន ស្ថិត​នៅ​ខាងត្បូង​ព្រះវិហារ, ជា​អគារថ្ម​ កំពស់​មួយជាន់, កសាង​ក្នុង​ គ.ស​១៩៩៧ ។ រីឯ​នៅ​ខាង​ជើង​​ព្រះវិហារ ​មាន​អគារ​ថ្ម​មួយ​ទៀត ​កំពស់​មួយ​ជាន់ដែរ ដែល​នេះ​គឺជា​អគារ​ពុទ្ធិក​បឋម​សិក្សា​​វត្តសំពៅ​មាស, កសាង​ក្នុង​ គ.ស​១៩៩៩ ។

ឧបដ្ឋាន​សាលា ស្ថិត​នៅ​ខាងលិច​ព្រះវិហារ, ជា​អគារផ្ទាល់​ដី មាន​វិសាល​ភាព​​ធំ​ទូលាយ​ល្អណាស់។ ចំណែក​​កុដិ​លោក​តា​សង្រ្គរាជវត្ត ស្ថិតម្ខាង​ផ្លូវ​​ ទល់​មុខ​នឹង​​ឧបដ្ឋាន​សាលា​នេះ។ រីឯ​​កុដិ​ព្រះ​សង្ឃ​ទូទៅ​​ មាន​ចំនួន​ប្រាំមួយ​កុដិ ស្ថិត​នៅ​ជ្រុង​ខាងជើង និង​ខាងលិច​ព្រះវិហារ ដែល​សង់​ដង្ហែ​គ្នា​បន្ត​​ពី​កុដិ​លោកតា​សង្រ្គរាជ​វត្ត រហូត​ដល់​​ច្រក​ក្លោង​ទ្វារ​វត្ត​ប៉ែក​​ខាង​លិចតែ​ម្តង…។

សូមជំរាប​ផងដែរថា ព្រះមហាឃោសនន្ទ វ៉ា យ៉ាវ កាល​ព្រះអង្គ​ទ្រង់​មាន​ព្រះជន្ម​នៅ​ឡើយ ព្រះអង្គ​បាន​ជ្រើស​យក​អារាម​វត្ត​សំពៅមាសនេះ ជាទី​គង់​អាស្រ័យ​សំរាប់​​ធ្វើ​ព្រះ​រាជ​សកម្មភាព​របស់​ព្រះអង្គ ក្នុងការ​ផ្សព្វ​ផ្សាយ​ព្រះធម៌ និង​រៀប​ចំ​ដំណើរ​ធម្ម​យាត្រា​​ដើម្បីសន្តិភាព​ជាដើម…៕​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s