វិចិត្រសាល

ស្វាគមន៍!…ភ្លៀងកក់ខែ


ភ្លៀងកក់ខែកាលពីយប់ម្សិលម្ងៃ និងយប់​ម្សិលមិញ ដែល​ជូន​ដំណើរ​ដោយ​ខ្យល់​កន្ត្រាក់ (ភាសា​ឧត្តុនិយម​សម័យ​ទំនើប 😀 ) បើ​ទោះ​ជាបាន​បង្ក​​អោយ​មាន​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ស្រុក​ទូទៅ​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​ ទំហំ​ទឹក​ភ្លៀង​ដែល​ធ្លាក់​ដូច​ទេវតា​ពុះ​មេឃ​​នេះ បាន​​ធ្វើ​អោយ​ទិដ្ឋភាព​នៅ​អម​សង​ខាង​ផ្លូវ ពី​ចន្លោះ​កំពង់ឆ្នាំង ទៅ​ពោធិសាត់ នឹង​លែង​មាន​ភាព​សោះ​កក្រោះ​ទៀត​ហើយ…។

វាក្លាយ​ទៅ​​ជា​ភាព​សាមញ្ញ​ធម្មតា​អស់​ទៅ​ហើយ ដែល​នៅ​ស្រុក​យើង​គឺ ខែវស្សាឃើញ​សុទ្ធ​តែ​​ទឹក​សស្ញាច, ឯ​ខែប្រាំង ​​ឃើញ​តែ​ដីសស្ញេញ​!… តើពេល​ណា​ទៅ ទើប​វាលស្រែ​របស់​កសិករ​យើង នឹង​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​ ដូច​វាល​ស្រែ​នៅ​​ប្រទេស​ក្បែរ​ខាង​យើង​ទៅ​ណ៎?…

ដោយ​ទន្ទឹង​រង់ចាំ​ប្រព័ន្ធ​ធារាសាស្រ្ត​សម័យ​ទំនើប មិន​ដឹង​ថា​​ឆ្នាំណា​នឹង​​មាន, ដូច្នេះ​ថ្ងៃ​​នេះ ខ្ញុំ​បាន​ត្រឹម​តែ​ស្រែកថា «ស្វាគមន៍!… ​ភ្លៀងកក់ខែ» តែ​មួយ​ម៉ាត់​នេះ​ឯង…។ ព្រោះ​ថា ភ្លៀង​កក់ខែជា​ច្រើន​មេ ក្នុង​ពេល​ពីរ​យប់​​​កន្លង​ទៅ​​, បើ​មិន​បានយក​​ទឹក​ភ្លៀង​នេះ​ទៅ​​ធ្វើ​ស្រែ​ទេ ក៏​យ៉ាង​ហោច​ណាស់ បាន​​​ជួយ​អោយ​មាន​លាស់​ស្មៅ​ឡើង​វិញ​​នៅ​លើ​ដី​សស្ញេញ គ្រាន់​នឹង​អោយ​គោ-ក្របី​ស៊ី, ហើយ​ពួក​វា​ក៏​មិន​ពិបាក​នឹង​​ស្វែង​រក​ទឹក​ផឹក ដូច​កាល​ពី​មុន​ពេល​​មាន​ភ្លៀង​​កក់​ខែ​នេះ​ដែរ..!!..

ខាងក្រោមនេះ ជាទិដ្ឋភាព​តាម​ដងផ្លូវ​ជាតិ​លេខ៥ នៅ​ម្តុំ​ក្រគរ ខេត្តពោធិសាត់, មួយ​ថ្ងៃ មុន​ពេល​មាន​ភ្លៀង​កក់ខែ…៕​

ស្រុកស្រែ

Advertisements

4 responses to “ស្វាគមន៍!…ភ្លៀងកក់ខែ

  1. សួរកូនប្រសារ​ប្រហែល​បាន​តម្រុយខ្លះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s