វិចិត្រសាល

ទិដ្ឋភាពដង្ហែនំអន្សមយក្ស យក​ទៅ​តាំង​ដំកល់​នៅ​មុខ​អង្គរ​តូច…


វេលាម៉ោង ៩ និង​១០នាទីព្រឹក​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៤ នេះ ពិធី​ក្បួន​ដង្ហែ​នំ​អន្សម​​យក្ស បាន​ធ្វើ​ដំណើរ​មក​ដល់​គូទឹក​អង្គរ​តូច ដែល​នាំមុខ​ដោយ​រថយន្ត​ក្លាស៊ីក​ពីរ​គ្រឿង និង​រថយន្ត​ក្រុម​ឆៃយ៉ាំ​មួយ​គ្រឿង​ផងដែរ។

នំអន្សម​យក្ស​​ ដែល​មាន​ប្រវែង​មួយ​បណ្តោយ​​ទ្រុង​រថយន្ត ​ត្រូវបាន​ដឹក​ដោយ​រថយន្ត​ស្ទូច​មួយ​គ្រឿង​តុបតែង​យ៉ាង​ល្អ និង​មាន​ក្រុម​ចុងភៅ​វេច​អន្សម​ប្រមាណ​ជិត ១០០​នាក់ ជិះ​ម៉ូតូ​ហែហម​ពី​ខាង​ក្រោយ​ក្បួន​ផងដែរ។ តាម​គំរោង, នំអន្សម​នេះនឹងត្រូវ​ដឹក​យក​​​ទៅ​ដាក់​តាំង​នៅ​ពី​មុខ​រោង​​ពិធី​«ប្រកួតជើងឯក​​ញាំអន្សមយក្ស​ ឆ្នាំ២០១៤» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំខាង​លិច​អង្គរវត្ត…។

«អន្សម​យក្ស» នឹង​ធ្វើ​ពិធី​សម្ពោធ​កាត់​ខ្សែបូណ៌ នៅ​វេលា​ថ្ងៃ​ស្អែក ទី ១៤ មេសា នេះ។ បន្ទាប់​មក ​នឹង​មាន​​​ពិធី​ប្រកួត​ជើង​ឯក​ញាំ​អន្សម​យក្សជា​ប្រវត្តិសាស្រ្ត​ ក្រោម​ការ​​រៀប​ចំ​របស់​គណៈ​កម្មាធិការ​​​អង្គរ​សង្រ្កាន្ត…​។

បើ​តាម​គណៈកម្មការ​អន្សម​យក្ស បាន​អោយ​ដឹង​ថាៈ អន្សម​នេះ​ស្ងោរ​រួច​មាន​ទំងន់​ប្រមាណ ២តោន និង​ប្រើ​រយៈ​ពេល​ស្ងោរ​ដល់​ទៅ ២យប់ ២ថ្ងៃ…។ ចំណែក​​គ្រឿង​ផ្សំ​​វិញ រួមមាន៖

  • អង្ករដំណើប ចំនួន ៦០០គ.ក្រ
  • សណ្តែកបាយ បកសំបក​រួច ចំនួន ១៨០គ.ក្រ
  • ខ្ទិះដូង ចំនួន ៣៣៣គ.ក្រ
  • ស្លឹកចេកសំរាប់វេច ចំនួន ៣៣៣​គ.ក្រ
  • សាច់ជ្រូក និង​សាច់បីជាន់ ចំនួន ២៥០គ.ក្រ
  • អំបិល ចំនួន ១គ.ក្រ
  • ស្ករ ចំនួន ៣គ.ក្រ
  • ម្រេច ចំនួន ៤គ.ក្រ
  • ខ្ទឹម ស ចំនួន ៨គ.ក្រ
  • ដើមចេកប្រើ​​ជាចំណង ចំនួន១២៦គ.ក្រ

សរុបថវិកា​សំរាប់​​ចំណាយវេច​អន្សម​យក្ស​​នេះ អស់ចំនួន​ដល់​ទៅ ៧,៥០០ដុល្លារ​អាគាំង​…៕

ស្រុកស្រែ

Advertisements

2 responses to “ទិដ្ឋភាពដង្ហែនំអន្សមយក្ស យក​ទៅ​តាំង​ដំកល់​នៅ​មុខ​អង្គរ​តូច…

  1. សួស្ដីឆ្នាំថ្មី ប្អូនស្រុកស្រែ !

    នំអន្សមនេះធំមែនហើយ តែរាងដូចវែងថ្លយម៉េចទេ
    គឺវាមិនសមាមាត្រទៅនឹងរាងនំអន្សមធម្មតាសោះ ។
    បើធ្វើយករាងអន្សមយក្សនោះ មកជាកូនអន្សមធម្មតាវិញ
    កាន់ញ៉ាំមុខជាទន់កល្ង៉ិល្ង៉ក់តំរង់មិនចំមាត់បានល្អទេ 😀
    បើអន្សមយក្សវែងថ្លុយហើយស្ដូកស្ដឹងម្ល៉ឹងៗ
    ចុះនំគមយក្ស,បើសិនជាគេធ្វើដែរអោយវាត្រូវមាឌគ្នា,
    មិនដឹងត្រូវមានរាងវែងដែរយ៉ាងម៉េចទេ អោយតែអ្នក
    ដេហ្សាញ់រាងអន្សមនោះមកនាំធ្វើដដែលៗចុះ !

    យ៉ាងណាក៏ជារឿងគួរអោស្ងើចដែរដែលចេះរកនឹកឃើញធ្វើ
    អោយបានប្លែក តែវាក៏ជារាងគួរអោយអស់សំណើចជាមួួយ
    ផងដែរ…គឺអន្សមយកដ៏ធំហើយវែងថ្លយស្ដូកស្ដឹង ហ៊ានតែ
    ដាក់បញ្ឈរនឹងទន់កល្ងៀកមិនខាន ចាញ់ផន់មនុស្សលោក
    យើងទេ ទោះដាក់បញ្ឆិតបញ្ឆៀងបញ្ឈរក៏នៅតែឆ្កឹងៗរហូត 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s