វិចិត្រសាល

ពិធី​ទទួល​ទេព្តា​ឆ្នាំមមី នឹង​ប្រារព្ធធ្វើ​នៅធ្លា​ខាងកើត​ប្រាសាទ​បាយ័ន


ខាង​ក្រោម​នេះ ជា​ទិដ្ឋភាព​នៅ​ប្រាសាទ​បាយ័ន នា​វេលា​ម៉ោង​ប្រមាណ ១​ និង​៣០នាទី រសៀល​ថ្ងៃទី ១៣ មេសា មុននេះ…។

ពិធីទទួល​ទេព្តា​ឆ្មាំ​ថ្មី ព្រះនាង គោរាគៈទេវី នឹង​ប្រព្រឹត្ត​ទៅ​​នៅ​យ៉​ខាង​កើត​ប្រាសាទ​បាយ័ន នា​វេលា​ម៉ោង ៨ និង​៧នាទី ព្រឹក​ស្អែក​នេះ។

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​នៅ​​ច្រក​ចូល​ប្រាសាទ​ ប៉ែកខាងកើត ឃើញ​មាន​រៀប​ចំ​ជា​ខឿន និង​ក្រាល​កំរាល​ព្រំ​ពណ៌​ក្រហមឆេះ ដែល​កិច្ចការ​នេះ ហាក់​ដូច​ជា​ហើយ​រួច​រាល់​អស់​ហើយ។

នៅ​វេលា​ល្ងាច​នេះ នៅ​ឆាក​ប្រគុំ​តន្រ្តី​ខាង​មុខ​លាន​ជល់​ដំរី នឹង​មាន​ការ​ហាត់​សម​ច្រៀង និង​សំដែង…។ បើ​តាម​ការ​និយាយ​តៗគ្នា, នឹង​មាន​តារាប្រុស​ស្រីជា​ច្រើន​រូប មាន​​តារា​ល្បី​ខ្លាំង និងតារា​​ល្បី​ល្មមៗ មក​ចូល​រួម​ក្នុង​ការ​ប្រគុំ​តន្រ្តី​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៤ នេះ…។

សូម​ជំរាប​ផងដែរ​ថា កំណាត់​ផ្លូវខាង​មុខ​អង្គរតូច ជា​ផ្លូវ​សំរាប់​ថ្មើរ​ជើង និង​ត្រូវ​បាន​បិទ​មិន​អោយ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ឆ្លង​កាត់ ចាប់តាំង​ពី​ម៉ោង​ ៩ព្រឹក​មក​ម្ល៉េះ, ហើយ​យានយន្ត​ទាំង​ឡាយ​ ប្រសិន​បើ​ចង់​ធ្វើ​ដំណើរ​ទៅ​អង្គរ​ធំ គឺ​ត្រូវវាង​ទៅ​តាម​ផ្លូវ​ខាង​លិច​ ​ដែល​កំឡាំង​សមត្ថកិច្ច​ចំរុះ​ជាច្រើនរូប បាន​ចង្អុល​បង្ហាញ។

បើ​មាន​អ្វី​ប្លែក​នារាត្រី​នេះ ខ្ញុំ​នឹង​​បង្ហាញ​ជូន​ជាបន្ត​ទៀត…៕

ស្រុកស្រែ​  ​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s