វិចិត្រសាល

ទិដ្ឋភាព​ខាងមុខ​លាន​ជល់ដំរី ​មុនពេល​ដង្ហែក្បួន


មុនពេល​មាន​ការ​ដង្ហែ​ក្បួន​សាកល្បង, នៅ​មុខ​លាន​ជល់ដំរី មាន​ទិដ្ឋភាព​ប្លែក​ភ្នែក​ជា​ច្រើន…។

ក្រុមសិល្បករ និងក្រុម​​កីឡាករជា​ច្រើន​រូប ​បានរួមគ្នា​​បង្កើត​អោយ​មាន​នូវ​ផ្ទាំង​ទស្សនីយភាព​​ប្លែកៗ​ជា​ច្រើន​ ដូច​ជាការ​សំដែង​របាំ​កន្សែងស្នេហ៍ របស់​បងប្អូន​ខ្មែរ​ឥស្លាម, របាំ​គោះអង្រែ,​ របាំ​ឳផ្ទៃ​ស្រុកខ្មែរ, ការ​សំដែង​ក្បាច់​គុនល្បុក្កតោ… និង​ការ​លេង​​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដូចជា ល្បែង​ចាប់​កូនខ្លែង, ល្បែងទាញ​ព្រ័ត្រ, និង​ល្បែង​លាក់​កន្សែង​ជា​ដើម…។

អ្វី​ដែល​ជា​ការ​ប្លែក​ភ្នែក​នោះ​គឺ នៅ​ស្តង់​លក់​ស្រាបៀរអង្គរ ពួកគេ​បាន​តុបតែង​ខ្លួន​តាម​​បែប​បុរាណ​​ក្នុង​សម័យ​អង្គរដែរ ដើម្បី​ឈរ​ចាំ​ទទួលភ្ញៀវ​​…។

សំរាប់​ខ្ញុំ, ក្តារអុក​ចត្រង្គ នៅតែ​ទាក់​ទាញ​ចិត្ត​ខ្ញុំ​រហូត…។ តាម​ការ​អោយ​ដឹង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ឆ្នាំនេះ, ការ​ប្រកួត​ជំរុះ បាន​ធ្វើ​រួច​រាល់​ហើយ​ នៅ​ភ្នំពេញ ដែល​មាន​គូប្រកួត​ចំនួន ៣២គូ និង​ជ្រើស​យក​តែ ៤គូ មក​ប្រកួត​​គ្នានៅ​សៀមរាប​នេះ។ គូប្រកួត​ទាំង​ ៤គូនេះ នឹង​ប្រកួត​គ្នា​រយៈពេល​បីថ្ងៃ នៅ​មុខ​អង្គរ​តូច ដើម្បី​រក​អោយ​ឃើញ​ជើង​ខ្លាំង​ប្រចាំ​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៤ ហើយ​ខ្ញុំ​ចង់​ឃើញ​ការ​ប្រកួត​នេះ ខ្លាំងណាស់…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s