វិចិត្រសាល

ក្បួនដង្ហែសាកល្បង នៅ​មុខលាន​ជល់​ដំរី


នាវេលា​ម៉ោង​ ៦ ល្ងាច​ថ្ងៃទី ១៣ មេសា នេះ, នៅ​មុខលាន​ជល់​ដំរី មាន​​រៀបចំ​ពិធី​​ក្បួន​ដង្ហែ​មួយ ដើម្បី​​បង្ហាញ​​ជា​កិត្តិយស​ ជូន​លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន និង​លោក​ជំទាវ ​អញ្ជើញ​ទស្សនា។

ក្បួន​ដង្ហែ ត្រូវ​បាន​នាំ​មុខ​ដោយរថយន្ត មាន​តែង​លំអរូប​សត្វ​សេះស តំណាង​អោយ​ឆ្នាំមមី នៅ​ពី​មុខ​ខ្លាធំ​ពីរ​កំពុង​អូស​រាជរថ, ហើយ​នៅ​លើ​រាជរថ គឺទេព្តា​ដ៏​ស្រស់​សោភា​មួយ​អង្គ ដែល​តំណាង​អោយ​ព្រះនាង គោរាគៈទេវី…។

បន្ទាប់​ពី​រាជរថ​ព្រះនាង​ គោរាគៈទេវី, នៅមាន​ក្រុមភ្លេងបុរាណ​ប្រគុំ​កំដរ, មាន​បរិពារ​ហែហម…។ តមក មាន​ក្បួន​ដំរី ដែល​តំណាង​​ព្រះរាជាយាង​នាំមុខ​, រួច​មាន​​មហេសី​ពីរអង្គ​ដ៏​ស្រស់​ត្រកាល យាង​ដង្ហែ​តាម​ក្រោយ, ចុង​ក្រោយ គឺ​ដំរី​មេទ័ព…។ ផុត​ពី​ក្បួន​ដំរី ទើប​បាន​ចូល​ដល់​រាជ​បរិពារ​ហែហម​តាម​ក្រោយ…។

សូម​ជំរាប​ជូនថា នេះ​គឺគ្រាន់​តែ​ជា​ការ​ដង្ហែ​សាក​ល្បង​ប៉ុណ្ណោះ។ ឯ​ការ​ដង្ហែ​សំដែង​ជា​ផ្លូវ​ការ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែកនេះ…៕​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s