វិចិត្រសាល

ហេតុអ្វីបាន​ជា​ថ្នល់​ក្នុង​បរិវេណ​អង្គរ ​មិនព្រម​ធ្វើ​អោយ​​ស្អាត?…


សំណួរ​ខាងល់ើ​នេះ ខ្ញុំ​ឆ្ងល់​យូរ​ហើយ, តែ​មិន​ដឹង​ជា​សួរ​ទៅលោកម្ចាស់​មួយ​ណា​អោយ​ដឹង​ច្បាស់?… ស្តាយ​ដែរ ដោយសារ​ខ្ញុំ​មិន​មែន​ជា​អ្នក​សារព័ត៌មាន ទើប​មិន​មានសិទ្ធិ ឬគ្មាន​​ឳកាសស្វែង​រក​ចំឡើយ​នេះពី​​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​អប្សរា, ក្រុមហ៊ុន​សុខ គង់, ​ក្រសួង​ទេសចរណ៍, ក្រសួង​សាធារណការ, និង​អាជ្ញាធរ​ខេត្ត​សៀមរាប​ផ្ទាល់ជាដើម…។

​ថ្នល់​អ៊ុត​កៅស៊ូ​អោយ​បាន​ស្អាត សំរាប់​សំរួល​ដល់​ការ​ដឹក​​ជញ្ជូន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ មិន​ចាំបាច់​ពង្រីក​អោយ​ធំ​លើស​ថ្នល់​ចាស់​ក៏​បាន​ដែរ ព្រោះ​នឹង​នាំ​អោយ​ប៉ះពាល់​ដើមឈើ​ធំៗ ស្ថិត​នៅ​អម​សងខាង​ផ្លូវ ហើយ​ការ​ធ្វើ​ថ្នល់​អោយ​បាន​ស្អាត​នេះ, បើ​មិន​បានពេញ​មួយ​ជុំ​​វង់ធំទេ ក៏​ត្រឹម​​មួយ​ជុំវង់​តូច, ឬក៏​មិន​បាន​ត្រឹម​មួយ​ជុំ​​វង់តូច​ទេ ក៏ត្រឹម​មួយ​កំណាត់​ ពីអង្គរតូច ទៅ​ដល់​ផុតលាន​ជល់ដំរីដែរ..!!..

តើការធ្វើ​ថ្នល់​អ៊ុតកៅស៊ូ​អោយ​បាន​ស្អាត នឹង​បណ្តាល​អោយ​បាក់​ស្រុត​ប្រាសាទឬ?… [អត់ដឹង!]… ឬមួយ​ក៏ការ​ធ្វើ​ថ្នល់​ស្អាត នាំ​អោយ​ខូច​បរិស្ថាន​អង្គរ?… [អត់ច្បាស់!]… ឬក៏​នាំ​អោយ​ខូច​សំរស់​ដើម​ឈើ​ធំៗ ដែលស្ថិត​នៅ​អម​សងខាង​ផ្លូវ?… [អត់យល់!]…​ ឬមួយ​ក៏​​«អ៊ុយឡត់»សំរាប់​ជួស​ជុល​ថ្នល់​​​ដែល​ជា​មុខ​មាត់​ប្រទេស​នេះ?… [អត់ជឿ!]… ឬមួយ​ក៏​ខ្ជិល​ធ្វើ ដើម្បី​ទុក​អោយ​ហុយ​តាម​របៀបបុរាណ​​បែប​នេះ?… [អាចដែរ!]… 😀

ប្រសិន​បើអស់​លោក​ណា​ដឹង​ច្បាស់ពី​រឿង​នេះ សូម​ជួយ​បង្ហើប​ប្រាប់​ផង។ ព្រោះ​ខាង​លើ​នេះ មិន​មែនជា​ការ​រិះគន់​វ៉ៃ​ប្រហារ​អី​ទេ… គឺ​គ្រាន់​តែ​ជា​ចំងល់​​​ក្នុង​នាម​រាស្រ្ត​តូច​​តាច​មួយ​រូប​​​ ដែល​មាន​សិទ្ធិ​ក្នុង​ការ​ឆ្ងល់​តែ​ប៉ុណ្ណោះ, ហើយ​ចំងល់​នេះ​មិន​ដឹង​ថា ត្រូវ​សួរ​ទៅ​ខាង​ណា​ ដើម្បី​អោយ​ដឹង​ចំឡើយ​ពិត​ប្រាកដ..??..!!..

ថ្នល់ចូល

កំណាត់ផ្លូវ​ពីអង្គរតូច ទៅ​អង្គរធំ…។ ថ្នល់ចូលទស្សនាប្រាសាទ ហុយដីបែបនេះ, សំរាប់​ខ្ញុំ គឺមាន​អារម្មណ៍​ខ្មាស់​អៀនដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​ណាស់។ តែចំពោះ​​ឯកឧត្តម អស់លោក​អ្នក​ធំៗ​ស្រុក​យើងវិញ​, តើពួកគាត់​មាន​អារម្មណ៍​ខ្មាស់​អៀន​ដូច​ខ្ញុំ​ដែរអត់​ណ៎?…

ស្រុកស្រែ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s