វិចិត្រសាល

ចូលឆ្នាំថ្ងៃទីពីរ សំរាម​មាន​ច្រើន​នៅលើ​សួន​ស្មៅ ​ខាងលិច​​គូទឹក​អង្គរតូច​


ចូល​ដល់​ថ្ងៃទីពីរ នៃ​អង្គរសង្រ្កាន្ត, នៅ​លើ​សួនស្មៅ​ខាង​លិច​គូទឹក​អង្គរ មាន​សំរាម​ច្រើន​ណាស់។ សំរាម​ភាគច្រើន​ ជាថង់ប្លាស្ទីក, ជ័រប្រអប់ដាក់​នំចំណី, និងក្រដាស…។

ធុងសំរាមរបស់​ក្រុមហ៊ុន​ប្រមូល​សំរាមហ្គ្រីន (Green) ដែល​ដាក់​នៅ​ជាប់មាត់​ផ្លូវ និង​នៅ​​តាម​​​ខឿន​ថ្ម​​មាត់​ច្រាំង​គូទឹក​ប្រាសាទ រហ័សពេញណាស់។ មាន​បុគ្គលិក​របស់​ក្រុមហ៊ុន​ហ្គ្រីន ចំនួន ៦នាក់ បាន​ទទួល​ខុស​ត្រូវ​ទៅ​លើ​សំរាម​នៅ​លើ​សួនស្មៅ​ ខាង​លិច​គូទឹក​ប៉ែកខាងជើង។

អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​សំរាម​មិន​ត្រូវ​បាន​រៀបចំ​ទុក​ដាក់​វេច​ខ្ចប់​ក្នុង​ថង់​អោយ​បាន​ត្រឹម​ត្រូវនោះ​ទេ។ សាធារណជន​ដែល​នាំ​ក្រុម​គ្រួសារ ​ទៅ​អង្គុយ​ទទួល​ទាន​លើ​កន្ទេល​ដែល​ក្រាល​លើ​សួន​ស្មៅ ជា​អ្នក​ប្រព្រឹត្តករណី​ខាង​លើ​នេះ។ ជា​មួយ​គ្នា​នេះ, ម្ចាស់​កន្ទេល​ដែលក្រាល​អោយ​ភ្ញៀវ​អង្គុយ​គិតលុយ​ ភាគ​ច្រើន​​ជា​មនុស្ស​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដោយ​សំអាង​ទៅ​លើ​បុគ្គលិក​ហ្គ្រីន ជា​អ្នកមាន​នាទី​​ដើរ​រើស​សំរាម, ម្ចាស់​កន្ទេល កាន់​តែ​បាន​ចិត្ត និង​ខ្ជីខ្ជា​ក្នុង​ការ​ពង្រាយ​សំរាម​ថែម​ទៀត…។

នេះគ្រាន់​តែ​មួយ​ជ្រុងប៉ុណ្ណោះ។ តាម​ដែល​ការ​មើល​ឃើញ, នៅ​ប៉ែក​ខាង​លិច​អង្គរ​តូច​ជា​ច្រើន​​កន្លែង​ទៀត ដូច​ជា​កន្លែង​​លក់​ម្ហូប​អាហារ, បរិវេណ​ចំណត​យានយន្ត, ផ្លូវ​ចេញ​ចំ​ខាង​លិច​អង្គរ… គឺ​សំរាម​លែង​និយាយ​ហើយ..!!..

បញ្ហា​សំរាម, បង្គន់អនាម័យ, និង​ការ​កកស្ទះ​ចរាចរណ៍ ពេញ​រយៈ​ពេល​នៃ​អង្គរ​សង្រ្កាន្តឆ្នាំ​នេះ វា​នឹង​ជះ​ឥទ្ធិពល​អ​វិជ្ជមានដល់​មុខ​មាត់​ប្រទេស​​កម្ពុជាយើង បើ​មិន​ផ្ទាល់ ​ក៏ប្រយោល​ដែរ… ហើយ​ចំណុច​នេះ ខ្ញុំ​បាន​ឮ​ពីការ​ជជែក​គ្នា​នៃ​ជនបស្ចឹម​ប្រទេស កាល​ពី​វេលា​រសៀលនេះ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s