វិចិត្រសាល

ការប្រកួត​អុកចត្រង្គ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ​បានបញ្ចប់​ហើយ


ការប្រកួតអុកចត្រង្គ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បាន​បញ្ចប់ហើយ កាល​ពី​ម៉ោង ៤ និង​១០​នាទី ល្ងាច​មិញ​នេះ នៅ​ទីលាន​ប្រកួត​មុខ​អង្គរ​តូច។

ការ​ប្រកួត​គ្នាដណ្តើម​តំណែង​ជើង​ឯក​លេខ៣ និង​លេខ៤ រវាង​កីឡាករ កែវ វឌ្ឍនា និង សួ សំភី បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្វិតស្វាញ។ មុនពេល​ប្រកួត, អ្នកក្លាហាន​ទាំង​ពីរ បាន​ប្រកួត​គ្នា​​សាកល្បងនៅ​លើ​ក្តារ​ធំ ដោយ​គូភាគី​ទាំងសងខាង​អង្គុយ​នៅ​លើ​កៅអី​ខ្ពស់ ហើយ​បញ្ជា​អោយ​មនុស្ស​នៅ​ខាង​ក្រោម លើក​កូនអុក​ដើរ…។ បន្ទាប់​មក, ការ​ប្រកួត​នៅ​លើ​ក្តារ​អុកចត្រង្គ​មែន​ទែន ក៏​ចាប់​ផ្តើម​ឡើង។

តាម​លក្ខណ្ឌនៃ​ការ​ប្រកួត គឺមាន​បីក្តារ, តែ​បើ​ភាគី​ម្ខាងណា​​ ឈ្នះ​ពីរ​ក្តារ​ជាប់​គ្នា នោះ​នឹង​ចាត់​ទុក​ថា​ឈ្នះ​លើ​គូប្រកួតហើយ។

នៅ​ក្តារ​ទី១, កែវ វឌ្ឍនា បាន​ប្រើ​យុទ្ធសាស្រ្ត​វាយលុកលើ​គូប្រកួត។ សំរាប់​អ្នក​លេង​អុក, នៅពេល​ដែល​ត្រី​ទឺម ៣ របស់ កែវ វឌ្ឍនា ស្ថិត​នៅ​ចំកណ្តាល​ក្តារ បាន​ឡើង​ដល់​ក្រឡាទីពីរ រួម​ទាំង​​កូន​គោលមួយ​ទៀត បាន​រុល​ចូល​ដល់​ទល់​មុខ​ត្រី​ដែល​បាំង​ពី​មុខ​ខុន​របស់ សូ សំភី ហើយ​នោះ, អ្នក​ឈរ​​ទស្សនា​ជុំវិញយល់​ថា សូ សំភី ច្បាស់​ជា​ចាញ់​ហើយ។ តែ សូ​ សំភី បាន​បំបែក​ក្រឡាត្រី​ទឹម​នេះបានដោយ​ជោគជ័យ តាម​វិធី​​បោះ​សេះ​បញ្ឆោតជើង រួច​យក​កូនគោល​ស៊ីឈ្នៀង​ចោល…។ បន្ទាប់​មក ប្រើ​​ទូក​ដេញអុក ធ្វើ​​អោយ​ខុន​របស់​ កែវ វឌ្ឍនា បែក​ហ្វូង រួច​អាប់​ក្រឡា​ដើរ​លែង​រួច, ហើយ កែវ វឌ្ឍនា ក៏សុំ​ចុះចាញ់។ នេះ​ជា​ការ​ចាញ់​ក្តារ​ទី១ របស់​ កែវ វឌ្ឍនា…។

ចូល​ដល់​ក្តារ​ទី​២, កែវ វឌ្ឍនា លែង​ប្រើ​យុទ្ធសាស្រ្ត​ចូល​វាយលុក​ទៀតហើយ។ រីឯ​ សូ សំភី វិញ, ក្រោយ​ពេល​កូនអុកទាំង​សងខាង ​ទល់​មុខទ័ព​គ្នា​ហើយ ក៏​ចាប់​ផ្តើម​ចូល​វាយ​លុក​វិញ​ម្តង។ ក្តារ​ទីពីរ​នេះ រាង​តឹងតែង​ដាក់​គ្នា​បន្តិច។ តែ​មិន​យូរ​ប៉ុន្មាន, នៅ​លើ​ក្តារ​អុកសំបូរ​តែ​កូនខាង សូ សំភី… ហើយ​មួយ​សន្ទុះ​ក្រោយ​មក អ្នក​ទស្សនាក៏​​​​ឃើញ​ កែវ វឌ្ឍនា យក​ដៃ​គ្រវី​កូនអុក​​នៅ​លើ​ក្តារចោល សុំចុះចាញ់​តែ​ម្តង…។

ដូច្នេះ លទ្ធផល​ប្រកួត​ជា​ផ្លូវការ​គឺ សូ សំភី ឈ្នះជាជើង​ឯក​លេខ៣, និង កែវ វឌ្ឍនា​ ជាប់​ជាជើង​ឯក​លេខ៤ នៃ​ល្បែង​អុកចត្រង្គ​ ក្នុង​សម័យ​អង្គរសង្រ្កាន្ត​ឆ្នាំ២០១៤ ។ កីឡាករ​ទាំង​ពីររូប​នេះ មក​ពី​រាជធានី​ភ្នំពេញ​ដូច​គ្នាុ។

បើ​ទោះ​ជា កែវ វឌ្ឍនា ចាញ់​ក្រោម​ថ្វីដៃ សួ សំភី​ ក៏ដោយ, ក៏​អ្នក​ទស្សនា​ភាគច្រើន (រាប់ទាំងខ្ញុំផងដែរ) នៅតែ​​ស្ញើច​សរសើរ​ពី​ក្បួន​វាយលុករបស់ កែវ វឌ្ឍនា មិន​ដាច់​ពីមាត់…។​

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ស្អែក​ ទី១៦ មេសា វេលា​ម៉ោង ៩ព្រឹក រវាង​កីឡាករ គ្រួច ចន្ថារិទ្ធ មក​ពី​ខេត្តស្វាយរៀង​ និង​កីឡាករ ឈាវ បូរ៉ា មកពី​ខេត្ត​កំពង់​ចាម​។ តាម​ការ​ប្រកាស​អោយ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត, គូប្រកួត​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ នឹង​ស្លៀក​ឈុត​ជា​ស្តេច​ទ្រង់​ក្រសាល​បាស្កា អង្គុយ​ប្រកួត​ទល់​មុខ​គ្នា ហើយ​ព្រឹត្តិការណ៍​នេះ ប្រាកដ​ជា​នឹង​ទាក់​ទាញ​អ្នក​និយម​លេង​​ល្បែង​អុក ដូច​ជា​ស្រុក​ស្រែ​​ខ្ញុំនេះ នឹង​ទៅ​តាម​ដាន​ទស្សនា​ដោយ​ខាន​មិន​បាន…៕​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s