វិចិត្រសាល

៥នាទី ជួប​ជាមួយអ្នក​​រើស​សំរាម​មុខ​លានជល់ដំរី


ខ្មែរយើងចូលចិត្តពង្រាយសំរាម​… មិនដូចពួក​បរទេសទេ..!!..” នេះគឺ​ជា​ប្រសាសន៍​របស់​បុគ្គលិក​រើស​សំរាម​មួយ​រូប​ឈ្មោះ កើត សំ ដែល​ចង់សំដៅ​ទៅលើ​អ្នក​ពង្រាយ​សំរាម​នៅ​មុខ​លាន​ជល់​ដំរី…។

មាន​ទីលំនៅ​ក្នុង​ភូមិអង្គរក្រៅ ឃុំគោកចក, កើត សំ ជា​ស្រ្តី​មួយរូប ក្នុង​ចំណោម​ស្រ្តី ៤០រូប ដែល​​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម ជ្រើស​រើសជា​បុគ្គលិក​​បណ្តោះ​អាសន្ន​ មាន​នាទី​ជា​អ្នក​ដើរ​រើស​សំរាម ​នៅ​ក្នុង​អំឡុង​ពេល​នៃអង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៤ នេះ។ មួយក្រុមគ្នា​ ៤០នាក់​របស់​ កើត សំ គឺទទួល​ខុស​ត្រូវដើរ​រើស​សំរាម និង​ប្រមូល​សំរាម​ពីប្រាសាទ​បាយ័ន ទៅដល់ចុងលានជល់ដំរី ។​

នៅម្ខាង​ផ្លូវ មុខ​លាន​ជល់ដំរី គឺ​ជា​ឆាក​ប្រគុំ​តន្រ្តី។ ដោយ​ហេតុនេះ​ហើយ ទើប​មាន​ការ​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ អោយ​ទៅ​អង្គុយ​ទស្សនានៅ​ពេល​រាត្រី។ ស្រ្តីឈ្មោះ កើត សំ បាន​អោយ​ដឹង​បន្ត​ទៀត​ថាៈ “ការងារចាប់ផ្តើម​ពីម៉ោង ៥ព្រឹក ដល់​ម៉ោង​ ៥ល្ងាច… រវល់​ខ្លាំង​នៅ​ពេល​ព្រឹក… សំរាម​​ច្រើន​ណាស់ ពេញ​មុខព្រះ​លាននេះ…” ។

តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ទីមួយ ក្រុមហ៊ុនបាន​ផ្តល់​ជូនម្នាក់ៗ នូវ​អាវយឺតមួយ, មួកមួយ, ម៉ាស់បិទមុខ​មួយ, ស្រោមដៃ​ជ័រ​មួយ, និង​ដង្កៀប​រើស​សំរាម​មួយ សំរាប់​សំគាល់​ទៅលើ​បុគ្គលិក​​ការងារ​រើស​សំរាម។ បើតាមស្រ្តី កើត សំ, គាត់​ត្រូវ​ការ​ជាង​គេ គឺ​ម៉ាស់​បិទមុខ ដើម្បី​ពាក់​​​ការពារ​សុខភាព, តែ​ក្រុម​ហ៊ុនផ្តល់​ជូន​គាត់​បាន​​តែម្តង​គត់ៈ  “ម៉ាស់ពាក់មុខប្រើបាន​តែម្តង… ប្រលាក់ដីអស់, គេ​អត់​បើក​អោយ​ទៀត​ទេ… ហើយ​ស្រោមដៃ ពាក់​បាន​ម្តង​រហែក​អស់… ចង់​សំណូមពរ បានម៉ាស់​ថ្មីពាក់… ស្រោមដៃ​អត់ក៏​បាន​ដែរ, អោយ​តែ​បាន​ម៉ាស់..!!..” ។

ចំពោះ​ប្រាក់​ឈ្នួលវិញ, តាម​កិច្ចសន្យា​មុន​ពេល​ចាប់​ផ្តើម​ការ​ងារ គឺមួយ​ថ្ងៃ​ក្រុមហ៊ុន​​នឹង​ផ្តល់​ជូន​ក្នុង​ម្នាក់ ៣ម៉ឺនរៀល និង​មាន​រយៈពេល ៥ថ្ងៃ គឺ​ពីថ្ងៃ​ទី ១២ ដល់​ ១៦…។ ដូច្នេះ​សរុបទៅ មួយ​ចប់​ការងារ​នេះ អ្នក​ភូមិម្នាក់ៗ នឹង​បាន​ប្រាក់​ឈ្នួល​ចំនួន ១៥ម៉ឺន​រៀលដែរ។ ប្រាក់​ឈ្នួល​នេះ មិន​គិត​បញ្ចូល​​​អាហារទទួល​ទាន​ប្រចាំថ្ងៃ ​ចំនួន​ពីរពេល​ផងទេ។​ ស្រ្តីឈ្មោះ កើត សំ ក៏បាន​អោយ​ដឹង​បន្ថែម​ទៀតថាៈ “កាលនិយាយគ្នាដំបូង សន្យា​ថា​បាយបីពេល, តែជាក់ស្តែងបានតែពីរពេលទេ… ទឹក ពេលស្រេកចង់ផឹក ដើរ​ទៅ​សុំ​គេ​ខាង​ណោះទៅ គេបើកអោយ ១ដបៗ… មិនអីទេ…” ។

កាលពីអង្គរសង្រ្កាន្ត​ឆ្នាំទៅ អ្នកភូមិអង្គរក្រៅ មិន​ត្រូវ​បាន​ជួល​អោយ​មក​ធ្វើ​កិច្ចការ​នេះ​ទេ។ ទើប​តែ​ឆ្នាំនេះ ពួកអ្នកស្រុក​ក្បែរ​អង្គវត្ត មាន​ការងារធ្វើ, អាច​រក​ប្រាក់​កំរៃ​បាន​ពី​ក្នុង​ពិធី​បុណ្យ​ដ៏​អធិកអធម​មួយ​នេះ។ អ្នក​ភូមិ​ទាំង​នោះ ចង់​អោយ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ឆ្នាំបន្ទាប់ៗ​ទៀត ហើយ​ចង់​អោយ​ក្រុមហ៊ុនបន្ត​ជួល​ពួក​គាត់​​ទៀត ដើម្បី​អោយ​ពួកគាត់​មាន​ការងារ​ធ្វើ និង​បាន​ប្រាក់ចំណូលៈ “ឆ្នាំក្រោយ ចង់​អោយ​មាន​ទៀត… ការងារ​ស្រួល អាច​សន្សំលុយ​បាន​ច្រើន..!!..” ៕

ស្រុកស្រែ

Advertisements

3 responses to “៥នាទី ជួប​ជាមួយអ្នក​​រើស​សំរាម​មុខ​លានជល់ដំរី

  1. អ្នកពង្រាយគេថាឥតធុង អញ្ចឹងមិនដឹងបោះចោលឯណា ។ ខ្ញុំថា បើខ្ញុំច្រកថង់ទុក កាន់ទាល់តែ​ដល់​កន្លែង​មាន​ធុង​ទំនេរ មិនបោះចោលពាសវាលពាសកាល​អញ្ចឹងទេ ។ ឆ្ងល់​ដល់ហើយ រឿងអង្គរសង្ក្រាន្ត​ បងម៉ានី មានលុយមកពីណាច្រើនម៉្លេះទ្រទង់​ពួក​យុវជនស្ម័គ្រចិត្ត ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s