វិចិត្រសាល

ទិដ្ឋភាព​សំណង់​ស្ពាន​អ្នកលឿង ថ្ងៃនេះ…


ខាងក្រោមនេះ ជាទិដ្ឋភាពសំណង់ស្ពានអ្នកលឿង ដែល​ខ្ញុំ​ថតទុក​ជា​ឯកសារ សំរាប់​ខែមេសា ឆ្នាំ២០១៤ នេះ…។

មើល​តាម​រូបភាព, តួស្ពានត្រូវ​បាន​យោង​ភ្ជាប់​ដោយ​ខ្សែ​កាប្លិ​ធំៗ ​កំពុង​តែ​លូតចេញ​ពី​សសរ​ធំ​ទាំង​ពីរ​​នៅ​កណ្តាល​ទន្លេរ ហើយ​មិន​យូរ​ទេ, វា​នឹង​មក​ភ្ជិត​មុខ​គ្នា​បង្កើត​បាន​ជា​​ស្ពាន​យ៉ាង​ត្រដែត​លូន​កាត់​ទទឹង​ទន្លេរ​មេគង្គ​ នា​ពេល​អនាគត​ឆាប់ៗ​នេះ…។

បើ​តា​មសារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ប្រកាស​អោយ​ដឹង​កាល​ពី​ខែ​មីនា​កន្លង​ទៅ, ស្ពាន​ឆ្លង​កាត់​ទន្លេរ​មេគង្គ​ដ៏វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ នឹង​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ខែ​មីនា ឆ្នាំក្រោយនេះ​ហើយ។ បើ​ពិត​ជា​ដូច្នេះ​មែន, ខែនេះ​ឆ្នាំក្រោយ អស់​លោក​អ្នកនឹង​ព្រាត់​​លែង​បាន​ជួបមុខ​​បងៗ ខាង​សាឡាង​អ្នក​លឿង​ជា​ទី​ស្នេហា ​​ជារៀង​​​រហូត​​​ហើយ..!!..

បើ​មាន​ឳកាស, ៣ខែក្រោយ ខ្ញុំ​នឹង​ទៅ​អើត​មើល​ស្ពាន​នេះ​ម្តង​ទៀត…៕​​

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

Advertisements

7 responses to “ទិដ្ឋភាព​សំណង់​ស្ពាន​អ្នកលឿង ថ្ងៃនេះ…

  1. ចឹង​ឆ្នាំក្រោយ​ពេល​ខ្ញុំ​ទៅស្រុក​អត់​បាន​ជិះសាឡាង​ទៀត​ទេ។ ខ្ញុំ​ឆ្ងល់​ថា​ តើសេវាកម្មសាឡាង​នឹងត្រូវបិទចោល​តែម្តង​ ឬនៅ​ដំណើរការ​ដដែល​បន្ទាប់​ពី​ស្ពាន​សង់​រួច?

    • តាមមើលទៅ ប្រហែល​ជា​បិទ​ហើយ…។ កាលពេល​ចូល​ឆ្នាំ លោក សុខជា អញ្ជើញ​ទៅ​លេង​ស្រុក ប្រហែល​ជា​ស្ទះ​នៅ​សាឡាង​អ្នក​លឿងនេះ​ យូរ​ហើយ​មើល​ទៅ… 😀

      • ស្ទះគ្រាន់បើ ហើយ​សង្ឃឹមថា​ ស្ពាន​នឹង​សង់​ហើយ​មុខ​ចូល​ឆ្នាំ​ៗក្រោយ​នេះ នឹង​អាច​ទៅ​ស្រុក​បាន​លឿន​ ព្រោះរាល់​ដង​ចំណាយពេល​នៅ​អ្នកលឿង​ហ្នឹង​ច្រើន​ជាង​គេ

  2. លែងបានឃើញមុខអោយស្រឡះហ្មងតូវ

  3. បី​ខែ​ក្រោយ​ ខ្ញុំ​សុំ​ទៅ​ជាមួយ​ដែរ។ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s