វិចិត្រសាល

តើដំរីរកស៊ី​ដឹក​ភ្ញៀវ​ទេសចរណ៍​នៅ​អង្គរ មាន​ប៉ុន្មាន​ក្បាល?…


ចំឡើយគឺ ៦ក្បាល!… ហើយ​ទាំង ៦ក្បាល​នោះ គឺ​សុទ្ធ​តែ​ជា​ដំរី​ញី និង​មាន​អាយុ​ក្នុង​ចន្លោះ​ចាប់​ពី ៣០ឆ្នាំ ដល់ ៥០ឆ្នាំ​ ។ ពួកវា​ត្រូវ​បាន​នាំ​យក​មក​ពី​ខេត្ត​រតនៈគីរី​ ទាំង​អស់…។​

ក្នុង​ឳកាស​នៅ​ឡេឡឺពេល​អង្គរ​សង្រ្កាន្ត​ឆ្នាំ​នេះ, ខ្ញុំ​ឆ្លៀត​ពេល​ថត​ដំរី​​ដឹក​ភ្ញៀវ​​បាន​មួយ​ប៉ុស្តិ​ដែរ ក្នុង​ពេល​ដែល​ពួកវា​កំពុង​ឈរ​ជុំ​គ្នារង់​ចាំ​បំរើ​សេវា​កម្ម​ដឹក​ភ្ញៀវ​នៅ​ខាង​កើត​អង្គរ​ធំ ឬ​ប្រាសាទ​បាយ័ន ។

ដំរី​ដឹក​ភ្ញៀវ​ទាំង ៦ក្បាល​នេះ ពេល​ព្រឹក ពួក​វា​មាន​កម្មវិធី​ដឹក​ភ្ញៀវដើរ​មួយ​ជុំប្រាសាទ​បាយ័ន, ឯ​ពេល​ល្ងាច ពួកវា​មាន​កម្មវិធី​ដឹក​ភ្ញៀវ​ឡើង​ចុះ​ភ្នំបាខែង ។

ចំពោះ​តំលៃ​សំបុត្រ​វិញ, សេវាកម្ម​ជិះ​មួយ​ជុំ​ប្រាសាទ​បាយ័ន ក្នុង​ម្នាក់​ ១៥ដុល្លារ ហើយ​នៅ​លើ​​រយាង​ដំរីមួយ​ អាច​ផ្ទុក​​ភ្ញៀវ​អ្នកដំណើរ​បាន ៣នាក់ ។ ចំណែក​សេវាកម្ម​​នៅ​ភ្នំ​បាខែង​វិញ, មនុស្ស​ម្នាក់ បើឡើងភ្នំ​តំលៃ ២០ដុល្លារ និង​ចុះពី​លើ​ភ្នំ​វិញ​តំលៃ ១៥​ដុល្លារ។ នៅ​មាន​សេវាសកម្ម​ជិះ​ថតរូប​ផងដែរ, សំរាប់​ខ្មែរយើង ឡើង​ជិះ​ថត​ម្តង​យក​ថ្លៃឈ្នួល​ ២,០០០រៀល និង​សំរាប់​ជន​បរទេសយក​ថ្លៃ​ឈ្នួល​ ១ដុល្លារ…៕

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s