វិចិត្រសាល

វ៉ិបសៃ TelexFree បើកមើល​​ឃើញ, តែ​​មិន​ទាន់​បើក​ការ​​រកស៊ី​​ឡើងវិញ​នៅ​ឡើយ​ទេ…​


មុនពេល​​ចេញ​មក​បាត់ដំបង ព្រឹកនេះ, ខ្ញុំឆ្លៀត​ទៅ​អើត​មើល​វ៉ិបសៃ TelexFree ឃើញ​ថា បាន​បើក​ចេញ​ឡើង​វិញ​ហើយ, តែ​ដូច​ជា​​មិន​ទាន់​បើក​ទ្វារ​រកស៊ី​​ឡើង​វិញ​នៅ​ឡើយ​ទេ។

ម៉្យាង​ទៀត ខ្ញុំ​ក៏​​ដឹង​មិនច្បាស់​ថា ទំព័រ​ដែល​​បើក​ឃើញ​ពេល​នេះ វា​ដូច​គ្នា​នឹង​ទំព័រ​​មុន​ពេល​បិទ ឬ​ក៏​អត់?… ព្រោះថា កាល​ពេល​ក្រុមហ៊ុន​នេះ​កំពុង​រកស៊ី​ពេញ​បន្ទុក​នៅ​ស្រុក​យើង, កុំថា​ឡើយ​ខ្ញុំ​ចង់​ប្រឡូក​ជា​មួយ, សូម្បី​តែ​​ចូល​​ទៅ​បើក​មើល​វ៉ិបសៃ​មួយ​នេះ​ ក៏​ខ្ញុំ​មិន​ខ្ចី​រវល់​បើក​មើល​សោះតែ​ម្តង..!!.. ​ដោយ​ហេតុ​នេះ, ប្រសិន​បើ​អស់​លោក​ណា​ដឹង​ច្បាស់ សូម​ជួយ​ប្រាប់​ផង…។

ចំណែក​​វ៉ិបសៃ TelexFree Cambodia វិញ មាន​អត្ថបទ​មួយ​ បានអះអាង​ថា ក្រុមហ៊ុន​ធំ អាច​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ ក្រោយ​​ថ្ងៃ​ទី ០២ ខែឧសភា ឆ្នាំ២០១៤​ ខាង​មុខ​នេះ​ហើយ, ហើយ​បើ​ពិតមែន សូម​ជួយ​ត្រេកអរ​ផង..!!..

សូមជំរាប​ជូនថា វ៉ិបសៃ​របស់​ក្រុម​ហ៊ុន​នៅ​ជើង​មេឃ​មួយ​​ឈ្មោះ TelexFree បាន​បិទ​, បើក​អត់​ចេញតាំង​​ចុង​សប្តាហ៍​មុន, ធ្វើ​អោយ​សមាជិកនៅ​ស្រុក​ខ្មែរទាំងអស់ ដែល​បាន​រួម​គ្នា​​​​ដាក់ទុន​រកស៊ី​ជា​មួយ​ មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខាត​បង់​នូវ​ទឹក​​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់របស់​ពួក​គេ។ ​ចំពោះ​ដំណើរ​ការ​នៃ​ការ​​​​បិទ​នេះ​ទៀត​សោត គឺបិទគ្រិប​តែម្តង!… បិទ​ទាំង​​កណ្តាល​ទី!… បិទយ៉ាង​ទាន់​ហន់​!… បិទ​ដោយ​គ្មានបាន​ផ្តាំ​ផ្ញើ​អ្វី​សោះ​ សូម្បី​តែ​មួយ​ម៉ាត់..!!..

និយាយៗ​ទៅ ការ​បិទវ៉ិបសៃ​ TelexFree ដោយ​​ម្ចាស់​ក្រុម​ហ៊ុន​នេះ​, គឺ​ហាក់​ដូច​ជា​ធ្វើ​ឡើង​​ដោយ​គ្មាន​​ស្រណោះ​អាល័យបន្តិច​ណា​ឡើយ ​​ទៅ​​ដល់​សមាជិក​របស់​​ខ្លួន​អោយ​​រហង់​នៅ​ស្រុក​​ខ្មែរ​ ដែល​ធ្វើ​អោយ​ពួកគេ​ ព្រួយ​បារម្ភ​ពី​ការ​ខាត​បង់ប្រាក់ ដោយ​គ្មាន​វាចា​នឹង​ថ្លែង…។

ម៉្យាង​ទៀត ប្រសិន​​បើ​ TelexFree បើក​ដំណើរ​ការ​រកស៊ី​ឡើង​វិញ ក៏​នៅមិន​​ទាន់​ច្បាស់​ថា អតិថិជន​ចាស់​របស់​ពួក​គេ ​នឹងមាន​ការ​​ខាត​បង់​ប្រាក់ពី​​ពេល​​មុន​នេះ​ ឬក៏​អត់?… ឬមួយ​​ក៏​ត្រូវ​​​«ឆាចោល»​ ​រួចបង្គាប់​អោយ​បង់​ប្រាក់​​​ «ចូល​ជា​សមាជិក» ​សារជាថ្មី​​ឡើង​វិញ ជូន​ទៅ​ក្រុម​ហ៊ុន​មួយ​​នេះ​ម្តង​ទៀត..??..!!.. 😀

​​telexfree_​20140425

ស្រុកស្រែ

Advertisements

2 responses to “វ៉ិបសៃ TelexFree បើកមើល​​ឃើញ, តែ​​មិន​ទាន់​បើក​ការ​​រកស៊ី​​ឡើងវិញ​នៅ​ឡើយ​ទេ…​

  1. ខ្ញុំដឹងថាវាបោកហើយ ខ្ញុំមិនដែលទៅអើតរកមើលនាំតែខាតពេលទេ។ សូម្បីអាឡូវនេះក៏មិនខ្វល់ដែរពូអើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s