វិចិត្រសាល

ជ្រុងមួយនៃ​កោះពេជ្រ ​ថ្ងៃនេះ…


មាន​ឳកាស​បាន​ទៅកោះពេជ្រ ទើប​ដឹង​ថា អ្វីៗ​នៅ​ទី​នោះ មាន​ការ​ប្លែក​ភ្នែក​គួរ​សម, ជាពិសេស គឺចាប់​ពី​ស្ពានទី២ ឬអតីត​ស្ពាន​ហង្ស​ ទៅ​ខាង​ចុង​នៃតួ​​កោះ​​ប៉ែក​ខាង​ត្បូងតែម្តង…។

ក្រៅពីអគារកោះពេជ្រ ស៊ីធីហល (Koh Pich City Hall) ដែល​ព័ទ្ធ​ដោយ​សួនច្បារ​ធំ​ទូលាយ, នៅ​ឯ​ម្ខាង​ផ្លូវប៉ែក​ខាងលិច​នៃ​អគារ​នេះ គឺ​ជា​អគារ​បុរី​ផ្ទះ​ល្វែង ដែល​រចនាម៉ូត​តាម​បែប​បស្ចិម​ប្រទេស។ ម៉ូតផ្ទះ​ល្វែង​នេះ បើ​មើល​ពីម្ខាងច្រាំងដៃ​ទន្លេទៅ ចង់​ច្រឡំ​ស្មាន​ថា ជា​ទីក្រុង​វីយ៉ែន (Vienna) ប្រទេស​អូទ្រីស ដែរ… 😀

នៅប៉ែក​ខាងកើត ខាង​ជួរ​​មាត់​ទន្លេ​បាសាក់វិញ, ក្រៅពី​សំណង់​អគារ Riviera គឺ​នៅ​មាន​សំណង់​ជា​ច្រើន​ទៀត ដែល​កំពុង​តែ​មមាញឹក​ក្នុង​ការ​​បុកគ្រឹះ, ក្នុង​នោះ​ ក៏​មាន​ការ​ស្ថាបនា​មាត់​​ច្រាំង​ទន្លេ​​បាសាក់​ មួយ​តួ​កោះ​ពេជ្រ​​នេះ​ផងដែរ។

ឈរពីកោះពេជ្រ មើល​ទៅ​ម្ខាង​ទន្លេ ដែល​ជា​តំបន់​ច្រាំង​បាក់ ខាង​ច្បារអំពៅ គឺ​មាន​ចំងាយ​មួយ​ជិត​មែនទែន។ នេះ​អាច​បញ្ជាក់​ច្បាស់​ថា ទន្លេបាសាក់​បច្ចុប្បន្ន ហាក់​ដូច​ជា​រួម​តូច សឹងថា ជិះ​ក្បូន​ដើម​ចេក ក៏​អាច​ឆ្លង​​កាត់​ទន្លេ​បាសាក់​ដោយ​គ្មាន​ការ​​ភ៏យ​បារម្ភ​​​អ្វី​ឡើយ…។​

ប្រកាស​បន្ទាប់ ខ្ញុំ​នឹង​បង្ហាញ​ជូននូវ​ទិដ្ឋភាព​កោះពេជ្រ​ទាំង​មូល មើល​ពី​ច្រាំង​ខាង​កើត​​នៃ​ដង​ទន្លេ​​បាសាក់​វិញ​ម្តង… ហើយ​ខាងក្រោមនេះ ជា​ទិដ្ឋភាព​ជ្រុង​មួយ​នៃ​បច្ចុប្បន្ន​ភាព​កោះពេជ្រ ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នាដើមខែឧសភា ឆ្នាំ២០១៤ នេះ…៕

ស្រុកស្រែ

Advertisements

7 responses to “ជ្រុងមួយនៃ​កោះពេជ្រ ​ថ្ងៃនេះ…

  1. តិចទៀតបាក់ច្រាំងទាំងអស់មិនខាន ទាំងច្រាំងខាងឆ្វេងស្តាំ ចតុមុខ បញ្ចមុខ ឬបើមិនអីចឹងទេ លិចអ្នកស្រុុកកាពុងឆ្នាំង កាពុងធំ និងម៉ាចំនៀរភាគពាយ័ព្យ លិចម៉ាពូជគ្មានឆ្នាំស្វាង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s