វិចិត្រសាល

ពិព័រណ៍ពាណិជ្ជកម្ម​ទីក្រុង​ហូជីមិញ ​នឹង​ប្រព្រឹត្តទៅ​​ក្នុង​សប្តាហ៍​នេះ ​នៅកោះពេជ្រ​


ក្នុងឳកាស​ដើរ​ឡេឡឺ​នៅ​កោះពេជ្រ កាល​ពី​ម្សិល​មិញ, ខ្ញុំ​សំគាល់​ឃើញ​ថា នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​​សំណង់​អគារ Riviera, ឃើញមាន​ការ​តុបតែង​បដា និង​រូបភាព​ជាច្រើន​នៅ​ខាង​មុខ​អគារ​មជ្ឈមណ្ឌល​កោះពេជ្រ។ អ្វី​ដែល​ទាក់​ចិត្ត​នោះ គឺ​ក្លោង​ទ្វារត្រូវ​បាន​តែង​លំអ​ដោយ​នាឡិកា​ធំមួយ​ដែល​នៅ​ពីក្រោម​មាន​សរសេរ​អក្សរ​វៀតណាម​ដាក់ថា Chợ Bến Thành (ផ្សារបេនថាញ់)។ ​នេះ​គឺ​ជា​ការ​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ទីក្រុង​ហូជីមិញ ប្រចាំ​ឆ្នាំ​២០១៤ នៅ​​កោះពេជ្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ៧-១១ ឧសភា ខាង​មុខ​​នេះ។

តាម​បដា​ជូន​ដំណឹងពី​ខាង​មុខ​ បាន​អោយ​ដឹង​ថា ពិព័រណ៍​ពាណិជ្ជកម្ម-សេវាកម្ម-​ទេសចរណ៍​ ទីក្រុង​ហូជីមិញ ឆ្នាំ២០១៤ (Ho Chi Minh Expo 2014) ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ៥ថ្ងៃ​ខាង​មុខ​នេះ នឹង​មានសហគ្រាស​ផលិត និង​លក់ដូរ​ទំនិញ​វៀតណាម ព្រមទាំង​បណ្តា​សហគ្រាស​ផ្គត់ផ្គង់​ពាណិជ្ជកម្ម សេវាកម្ម និង​ទេសចរណ៍​ នៅ​ក្នុង​ក្រុង​ហូជីមិញ​ ចំនួន ១២០ នឹង​ធ្វើ​ការ​ដាក់​តាំង​លក់ទំនិញ និង​ផ្សព្វ​ផ្សាយ​​ផលិតផល សេវាកម្ម នៅ​លើ​​ស្តង់​ចំនួន ២២០ ក្នុង​ពិធី​តាំង​ពិព័រណ៍​ប្រចាំ​ឆ្នាំដ៏អស្ចារ្យ​នេះ។ ​

បដា​ជូន​ដំណឹង​ខាង​លើ ក៏បាន​អោយ​ដឹង​ផង​ដែរ​ថា ​​ក្រុម​សិល្បករ​ អ្នក​ចំរៀង​ល្បីៗ ប្រចាំ​ទីក្រុង​ហូជីមិញ​ ក៏​នឹង​មាន​វត្តមាន​ចូល​រួម​សំដែង នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ផងដែរ។

តាម​ការ​កត់​សំគាល់ នា​រយៈ​ពេល​ចុង​ក្រោយ​នេះ, នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​របស់​យើង ឧស្សាហ៍​បើក​ទ្វារ​ទទួល​ភ្ញៀវក្បែរ​ខាង, ទាំង​ខាងលិច ទាំង​​ខាង​កើត​ អោយ​នាំ​យក​ទំនិញ​​​ដែល​ផលិត​ក្នុង​ស្រុក​របស់​​គេ​ យក​មកដាក់​តាំង​​លក់​ដល់​ផ្ទះ​​យើង​ជា​ហូរ​ហែ​ មិន​សូវ​ស្វាង​ទេ…។

យើង​វិញក៏មិន​អន់ដែរ!… យើងមាន​ទំនិញ​ដែល​ផលិត​បាន​​ក្នុង​ស្រុក ដាក់​តាំង​​លក់​គ្រាន់​នឹង​អួត​គេ​វិញ​ដែរ​តើ, គ្រាន់​តែ​ថា ស្រុកគេៗ​និយម​ផលិត​របស់​របរ​ប្រើប្រាស់, ឯយើង​​វិញ និយម​ផលិត​តែ​គ្រឿង​ស្រវឹង..!!..

នេះ​ក៏​ព្រោះ​តែ​យើង ​បានលើក​តំកើង​​​​គ្រឿង​ស្រវឹងថា ជា​ផលិតផល​ពោរពេញ​ដោយ​ ​«មោទនភាព​ជាតិ» ទើបបាន​​ជា​យើង​សំរុក​ផលិត​តែ​គ្រឿង​ស្រវឹង..!!..??.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s