វិចិត្រសាល

ទិដ្ឋភាព​ប្រឡាយ​បេតុង ​នៅជិត​ផ្លូវ​ចូល​ទៅគាស់ក្រឡ…


ខាងក្រោមនេះ ជា​ទិដ្ឋភាព​ប្រឡាយ​បេតុង​មួយ​ខ្សែ ដែល​បាន​ស្ថាបនា​ស្រប​នឹង​ផ្លូវ​ចូលទៅ​គាស់ក្រឡ។ បច្ចុប្បន្ន, ប្រឡាយ​ទំនើបដែល​សង់​បន្តើត​ខ្ពស់​ពី​នីវ៉ូ​ដី​ស្រែ​​​នេះ បាន​ស្ថាបនា​មក​ជិត​ដល់​ផ្លូវ​ជាតិ​លេខ៥ ហើយ។

កម្មករ​កំពុង​ធ្វើ​កិច្ចការ​នៅ​ការដ្ឋាន​នេះ មាន​ចំនួន​ប្រមាណ ២០០នាក់ ដែល​បាន​ចែក​ជា​ក្រុមៗ, ក្នុង​មួយ​ក្រុម​មាន​គ្នា ២០នាក់។ ពួកគេ​ទាំង​អស់​នោះ គឺ​ជា​កូន​ចៅ​អ្នក​ស្រុក​នៅ​ជិតៗ​នេះ។ ឯ​តំលែ​ឈ្នួលក្នុង​មួយ​ថ្ងៃ ៨ម៉ោង, នារីៗ បាន​ ២០.០០០រៀល, ប្រុសៗ បាន ២២.០០០​រៀល, ចំណែក​មេការ​គ្រប់​គ្រង​តាម​ក្រុម បាន​ប្រាក់​ឈ្នួល​មួយថ្ងៃ ជាង​បួន​ម៉ឺន​រៀល​ដែរ។​

ក្នុង​មួយថ្ងៃៗ, ប្រសិន​បើ​គ្មាន​ការ​រំខាន​ដោយ​សារ​ភ្លៀង​ទេ កម្មករ​ប្រុស​ស្រី​ ១ក្រុម ​អាច​ចាក់​ជញ្ជាំង​ជើង​ទេរជា​ប្រឡាយ ​បាន​ពី ១០ ទៅ ១២​ ផ្ទាំង។

នៅ​ម្ខាង​ផ្លូវ​ជាតិ​លេខ៥ ទៅ​ជើង ក៏​មាន​ប្រឡាយ​បេតុង​ដូច​គ្នា​នេះ​ដែរ។ ពេល​សួរ​ថា តើ​ប្រឡាយ​នេះ នាំ​យក​ទឹក​ពី​ទន្លេរសាបមក ឬ​ក៏​យក​ទឹក​ពី​ទំនប់​កង្ហត​មក​វិញ?… ពួកគេ​បាន​ឆ្លើយ​ព្រម​គ្នា​ថាៈ អត់ដឹង​ផង..!!..??.. 😀

ស្រុកស្រែ

Advertisements

4 responses to “ទិដ្ឋភាព​ប្រឡាយ​បេតុង ​នៅជិត​ផ្លូវ​ចូល​ទៅគាស់ក្រឡ…

  1. ពូក​គាត់​ឆ្លើយ​ថា​អត់​ដឹង​ ថា​ប្រឡាយ​បេតុង​ខាង​ជើង​ផ្លូវ​ជាតិ​លេខ​៥ យក​ទឹក​មក​ពី​ទន្លេ​សាប ឬ​ទំនប់​កង្ហត ចុះ​ស្រុុក​ស្រែ​វិញ គិត​ថា​ប្រឡាយ​នោះ​នាំ​យក​ទឹក​មក​ពី​ណា​ដែរ?

    • ដោយរក​អ្នក​សួរ​នាំ​មិន​បាន និង​មិនមាន​ប្រភព​ព័ត៌មាន​​ច្បាស់​លាស់, តែ​ខ្ញុំ​ប្រថុយ​ឆ្លើយ​ថា ប្រឡាយ​មួយ​ខ្សែនេះ​ នឹង​នាំ​ទឹក​មក​ពី​ទំនប់​កង្ហត ។ ព្រោះ​បើ​ប្រៀប​ធៀប​ទីតាំង​នៅ​ភ្នំ​ធិបតី, រវាង​កង្ហត និង​ទន្លេសាប គឺ​ទន្លេសាប​នៅ​ឆ្ងាយ​​ជាង…។ ម៉្យាងបើ​តាម​សណ្ឋាន​ដី​រាង​បាត​ខ្ទះ គឺកំរ​មាន​​ទឹក​ឡើង​ខ្ពុរ​ពី​ទន្លេសាប ហូរ​កាត់​ថ្នល់​ជាតិ​លេខ៥ ពីជើង​ទៅ​ត្បូង​ណាាស់, គឺ​មាន​តែ​ជំនន់​ទឹក​ភ្លៀង ហូរ​មក​ពី​ភ្នំ ចុះ​ទៅ​ទន្លេសាប​ ពី​ត្បូង​ទៅ​ជើង​វិញ…។

      បើត្រូវ​ថាត្រូវ, ខុស​ថា​ខុស!… 😀

  2. តាម​ពិត​ទៅ ខ្ញុំ​អត់​ដឹង​​ដែរ​ហ្នឹង! 🙂 តែ​ខ្ញុំ​ក៏​គឹត​ដូច​ស្រុក​ស្រែ​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s