វិចិត្រសាល

ម្ហូបក្លែម៖ កណ្តុររ៉ូទី នៅ​ផ្លូវជាតិ​លេខ៥…


ថ្ងៃនេះ ខ្ញុំ​ចង់​ណែនាំ​អស់លោក​អ្នកក្លែម​ទាំងឡាយ អោយ​បាន​ដឹង​ពី​ម្ហូប​​​ក្លែម​មួយ​​មុខ​ដ៏​ពេញ​និយមរបស់​អ្នក​ស្រុក​មួយ​ចំនួន​ក្នុងក្រុង​បាត់ដំបង… នោះគឺ​​ម្ហូប​កណ្តុរ​​រ៉ូទី ឬ​​កណ្តុរ​បំពង…។

ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ៥, ពេលទៅដល់​ម្តុំ​បង្គោល​គីឡូ​ម៉ែត្រ​​លេខ ២៨៣ (៧គ.ម ពី​តា​ដំបងគ្រញូង), នោះ​អស់​លោក​អ្នក​នឹង​ឃើញ​មាន​រោង​​ពីរបី​នៅ​ជាប់​ចិញ្ចើម​ថ្នល់ ព្រមទាំង​មាន​ក្លិន​ឈ្ងុយដូច​ទា​ខ្វៃថ្មីៗ… នោះ​គឺ​រោង​លក់​​កណ្តុរ​រ៉ូទី​…។

បើ​តាមស្រ្តី​​អ្នក​លក់​កណ្តុរ​រ៉ូទី​មួយ​រូប ​បាន​អោយ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃៗ គាត់​លក់​​ដាច់​កណ្តុរ​​អស់​​​​ ១០គីឡូក្រាម​ដែរ។ កណ្តុរ​តូច​ធំ​​​​ទាំង​នេះ គាត់​ទិញ​មក​ពី​អ្នក​ចាប់​នៅ​​តាម​រនាម​​មាត់​​បឹង​ទន្លេសាប។ កណ្តុរ​ស្រស់ៗ ពន្លាត់​ស្បែក​រួច ទិញ​ចូល​ក្នុង​តំលៃ ៧,០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ ដល់​ប្រឡាក់​គ្រឿង​គ្រៅ រួច​បំពង​ឆ្អិន​ទៅ នឹង​លក់​ជូន​អតិថិជន​ទៅ​តាម​ទំហំ​របស់​កណ្តុរ, បើធំៗ លក់​មួយ​ថ្លៃពី ៣,០០០ ទៅ ៣,៥០០​រៀល, បើ​ធំល្មម មួយលក់​ថ្លៃ​ពី ១,០០០ ទៅ ២,០០០​រៀល, ឯ​តូចៗ មួយ​ថ្លៃ ៥០០រៀល។

ស្រ្តី​អ្នក​លក់​កណ្តុរ​រ៉ូទី ក៏​បាន​អោយ​ដឹង​ផង​ដែរ​ថា បើ​លក់​ដាច់​អស់, ក្នុង​មួយ​ថ្ងៃ គាត់​រក​​​ប្រាក់​ចំណេញ​ពី​មុខ​របរ​នេះ​​បាន​ពី ៣០,០០០ ទៅ​ ៤០,០០០​រៀល​ដែរ ហើយ​អតិថិជន​ដែល​មក​ទិញ​កណ្តុរ​រ៉ូទី​យក​ទៅ​បរិភោគ គឺ​ជា​អ្នក​ក្រុង​បាត់ដំបង និង​អ្នក​ដំណើរ​ឆ្លង​កាត់​​ផ្លូវ​ជាតិ​លេខ​៥ នេះ។

តាម​ពិត​ទៅ កណ្តុរ​បឹង​វា​រស់​នៅ​ស្អាត «មានអនាម័យ» ជាង​កណ្តុរ​រស់​នៅ​ក្នុង​ទីក្រុង​ឆ្ងាយ​ណាស់។ កាល​ពី​ក្នុង​សម័យ​ខ្មែរ​ក្រហម,​ ខ្ញុំ​ក៏​ធ្លាប់​ចាប់​កណ្តុរ​បឹង​នៅ​​ពេល​​រដូវ​ទឹក​ឡើង ​យក​មក​អាំង​ធ្វើ​ជា​ម្ហូប ដើម្បី​បំពេញ​នូវ​សេចក្តី​ស្រេក​ឃ្លាន​ដែរ។​ អ្នក​ដែល​ធ្លាប់​ដឹង, កណ្តុរ​ដែល​​អាំង​ឆ្អិន​ពីល្ងាច ពេល​ទុក​ដល់​ព្រឹក​ឡើង វា​នៅ​​តែ​​មាន​ឈាម​ស្រស់ៗ ជាប់​នឹង​ឆ្អឹង​វា​ដដែល។ ចុះ​កណ្តុរ​ដែល​​ដាក់​បំពង​ក្នុង​ខ្លាញ់​ក្តៅបែប​នេះ ​នៅពេល​ទុក​ដល់​ព្រឹក​​ស្អែក, តើ​វា​នៅ​តែ​មាន​ឈាម​ដូច​អាំង​ដែរ​ឬ​អត់​ណ៎..??..!!..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s