វិចិត្រសាល

លាន​ព្រះស្រែ,​ ​មួយ​ថ្ងៃ​ មុនព្រះ​​រាជពិធី​​ច្រត់​ព្រះ​នង្គ័ល​​


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៃ​លាន​ព្រះស្រែ, មួយថ្ងៃ មុន​ព្រះរាជ​ពិធី​​​ច្រត់​ព្រះ​នង្គ័លប្រចាំ​ឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ស្អែក​នេះ, នៅ​ក្រុង​តាខ្មៅ ​​ខេត្តកណ្តាល ។

លានព្រះស្រែ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​លើ​អតីត​ទីលាន​បាល់​ទាត់ ខាង​កើតវិទ្យាល័យ​សេរីភាព ឬសាលាលិច​ទឹក។ ទិដ្ឋភាព​ទូទៅ គឺ​រោង​ជា​រាជព្រះ​ពន្លា បាន​សង់​ឡើង​បែរ​មុខ​ទៅ​ទិស​ខាង​កើត​, ជា​រោង​ប្រក់​ស្បូវ​យ៉ាង​សម​ឥត​ខ្ចោះ។ នៅ​ប៉ែក​ខាង​ជើង​ព្រះ​ស្រែ​ គឺ​ជា​រោង​តាំង​តុ​ដ៏វែង ដែល​រៀប​ចំ​តុប​តែង​​​ដោយ​​ក្រសួង​មួយ​ចំនួន ដូច​ជា​ក្រសួង​កសិកម្ម, ក្រសួង​ធនធាន​ទឹក, ក្រសួង​រ៉ៃ, ក្រសួង​ថាមពល, និង​ក្រសួង​ពាណិជ្ជកម្ម​ជា​ដើម… ហើយ​បន្ត​ពី​នោះ គឺ​ជា​រោង​តាំង​តុ​របស់​មន្ទីរ​នានា​ចំណុះ​ខេត្តកណ្តាល ដែល​បាន​សង់​ដង្ហែ​គ្នា​ បែរ​ទៅ​រក​ព្រះ​ស្រែ។

តទៅ​ជ្រុង​ខាង​កើត គឺ​ជា​រោង​តាំង​តុ​​របស់​ស្រុក​-ក្រុង​​ក្នុង​ខេត្ត​កណ្តាល។ រី​ឯ​នៅ​ជ្រុង​ខាង​កើត ប៉ែក​ខាង​ត្បូង ជា​កន្លែង​ផែន​អ្នក​ចូល​រួម, ​ដោយ​ផ្នែក​នេះ ត្រូវ​បាន​រៀប​ចំ​ទុក​សំរាប់​តែ​​កង​កំឡាំង​សមត្ថកិច្ច ដូច​ជា​កងទ័ព, កងរាជ​អាវុធហត្ថ និង​កង​នគរបាល, ហើយ​នៅ​ប៉ែក​ខាង​ត្បូង​លាន​ព្រះស្រែ ជា​កន្លែងផែន​តំណាង​​ប្រជាពលរដ្ឋ​គ្រប់​ស្រុក​ទាំង​អស់​របស់​ខេត្ត​កណ្តាល​ ដែលត្រូវ​​បាន​អញ្ជើញ​អោយ​​​មក​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​នេះ។​​

តាម​កម្មវិធី, ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហមុនី, ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រះអង្គ​ទ្រង់​នឹង​យាង​ជា​ព្រះ​រាជា​ធិបតីភាព​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ទ្វា​ទសមាស​ដ៏​អធឹក​អធម​នេះ។

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ ព្រះមហា​ក្សត្រ​ទ្រង់​បាន​ចាត់​​អភិបាល​​ខេត្ត​កណ្តាល គឺ​លោក​ ផៃ ប៊ុនឈឿន ជាអ្នក​កាន់​​នង្គ័ល​ភ្ជួរ​ស្រែ ហៅ​ថា​ «ស្តេច​មាឃ» និង​ចាត់​ភរិយា​របស់​លោក ជា​អ្នក​សាប​ព្រោះ​ស្រូវ ហៅថា «ព្រះមេហួរ»។​ រីឯ​គោ​ឧសភរាជ ដែល​មាន​នាទី​ភ្ជួរស្រែក្នុង​ពិធី​នេះ ​នឹង​ត្រូវ​នាំ​យក​មក​ពី​ស្រុក​កោះធំ, ព្រោះ​ខា​ង​ព្រះ​បរម​រាជ​វាំង បាន​​ចិញ្ចឹម​រក្សា​ទុកគោ​ទាំង​នោះ ​​នៅ​ទី​នោះ។

ជា​ការ​កត់​សំគាល់, ចាប់​តាំង​ពី​កើត​​មាន​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​​ក្នុង​សម័យ​​​​រាជាណាចក្រ​ទីពីរ​​នេះ​ឡើង គឺ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដូច​ជា​​​បាន​អញ្ជើញ​​ចូល​រួម​​ជា​អធិបតី​​ជា​មួយ​ព្រះ​មហាក្សត្រ ក្នុង​ពិធី​បុណ្យ​នេះបាន​តិច​ដង​បំផុត, ក៏​អាច​ថា សឹង​មិន​ដែល​បាន​ចូល​រួម​សោះ, សូម្បី​តែ​ម្តង..!!.. 😀

ចាំ​មើល​ឆ្នាំ​នេះ​ទៀត… តើ​សម្តេច​អវត្តមាន​​ទៀត​អត់..??..!!..

ស្រុកស្រែ

Advertisements

6 responses to “លាន​ព្រះស្រែ,​ ​មួយ​ថ្ងៃ​ មុនព្រះ​​រាជពិធី​​ច្រត់​ព្រះ​នង្គ័ល​​

  1. ផ្ដល់​ព័ត៌មាន​ខុស​ហើយ​ស្រុក​ស្រែ​។ លោក ហ៊ុន សែន ធ្លាប់​ចូល​រួម​តាំង​ពី​បង្កើត​ព្រះ​រាជ​ពិធី​នេះ​ឡើង​វិញ រហូត​ទំនង​ដើម​ទសវត្សរ៍​២០០០​ទេ ទើប​ឈប់​។ គឺ​ប្រហែល​ជា​​នៅ​ឆ្នាំ​រោង​ហ្នុង​ឯង​នៅ​ពេល​ដែល​ផ្សង​គោ​ឆ្នាំ​ហ្នុង​ថា​គ្មាន​ទឹក​តែ​បែរ​ជា​ទឹក​ជន់​ធំ គាត់​ថា​លែង​ជឿ​បុណ្យ​ហ្នឹង​ហើយ ហើយ​ក៏​លែង​ចូល​រួម​មក​រហូត មិន​ដឹង​ឡប់​អី​គាត់​ទេ ខ្ញុំ​ធ្លាប់​សរសេរ​ប្រកាស​មួយ​ផង​ដែរ​។ ហើយ​សម្រាប់​ឆ្នាំ​នេះ មិន​បាច់​ចាំ​ទេ គាត់​មិន​ទៅ​ទេ​។
    http://sopheak.wordpress.com/2008/05/24/%E1%9E%85%E1%9F%92%E1%9E%9A%E1%9E%8F%E1%9F%8B%E2%80%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E2%80%8B%E1%9E%93%E1%9F%90%E1%9E%84%E1%9F%92%E1%9E%82%E1%9E%9B-%E1%9E%96%E1%9E%B7%E1%9E%92%E1%9E%B8%E2%80%8B/

  2. តែផ្សាយ​ដាក់ទូរទស្សន៍ ក៏ពួកវាមិនផ្សាយផង !

  3. is this Ta Khmao town? look nice. Sorry I have no Khmer font on my PC, from Khmer boy in Kampuchea Krom Mekong delta.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s