វិចិត្រសាល

មហាវិថីសហព័ន្ធរុស្ស៊ី, ដងវិថីនៃ​ហាង​លក់​រថយន្ត​ថ្មីៗ…


ជាការ​កត់​សំគាល់, មួយរយៈ​ចុង​ក្រោយ​នេះ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចាប់​ពី​ម្តុំ​ស្ពាន​ហើរ​ ៧មករា (អតីតស្តុប​ពេទ្យលោកសង្ឃ) រហូត​ដល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង ឃើញមានក្រុមហ៊ុន​​ផលិត​​​រថយន្ត​ជា​ច្រើន បាន​បើក​ហាង​ថ្មីៗ ដើម្បី​ដាក់​តាំង​លក់​រថយន្ត​ស៊េរី​ថ្មី ទំនើបៗ ដែល​នាំ​ចូល​យក​មក​លក់​នៅ​​លើ​ទីផ្សារ​កម្ពុជា ក្នុង​រាជ​ធានី​ភ្នំពេញ ។

ក្នុង​ចំណោម​ក្រុមហ៊ុន​លក់​រថយន្ត​​ទាំងអស់​នោះ គឹ​ក្រុម​ហ៊ុនផលិត​រថយន្ត​មក​ពី​ប្រទេស​​ជប៉ុន បាន​វ៉ា​ដាច់​គូ​ប្រជែង ដែល​មក​ពី​ប្រទេស​កូរ៉េ, អាមេរិក, ចិន, និង​ អឺរ៉ុប។ អ្វី​ដែល​ជា​ការ​ចំឡែក​នោះ គឺហាង​លក់​រថយន្ត​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​តាំង​នៅ​ដង្ហែ​គ្នា​លើ​​ចិញ្ចើម​មហា​វិថី​​​ប៉ែក​ខាង​ជើង​(ស្តាំដៃ), លើក​លែង​តែ​ហាង​លក់​រថយន្ត BMW មួយ​ទេ ដែល​តាំង​នៅ​ប៉ែក​ខាង​ត្បូង​​(ឆ្វេងដៃ) នៃមហា​វិថី​ដ៏​ធំ​មួយ​នេះ។

ខ្ញុំ​អាច​រៀប​រាប់​ហាង​លក់​រថយន្ត​ថ្មីៗ​ទាំងអស់​នោះ តាម​លំដាប់​លំដោយ ពីកើត​ទៅ​លិច ដូច​ខាង​ក្រោម៖

  • ហាងលក់រថយន្តម៉ាក CHEVROLET– ​ហាងនេះ​ជា​របស់​ក្រុមហ៊ុន UNITED AUTO TRADING, ជាទីតាំង​ទើប​នឹង​សង់​ថ្មី ស្ថិត​នៅ​ទល់​មុខ​សំណង់​​ក្រុមហ៊ុនប៊ូយុង​។ កាល​ពី​មុន ក្រុមហ៊ុន​មួយ​នេះ បាន​​ដាក់​តាំង​លក់​រថយន្ត CHEVROLET ដែលនាំ​​ចូល​ថ្មីៗ ​​នៅ​ក្នុង​ហាង​មួយ ស្ថិត​នៅ​ទល់​មុខ​សាលា​តិចណូ…។
  • ហាងលក់រថយន្តម៉ាក TOYOTA– មាន​ទីតាំង​ស្ថិត​នៅ​ជិត​ច្រក​ចូល​អតីត​បុរី ១០០ខ្នង, ជា​ហាង​របស់​ក្រុមហ៊ុន TOYOTA CAMBODIA ។ ក្នុង​ចំណោម​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មីៗ គឺ​មានតែ​​​ក្រុមហ៊ុននេះទេ ដែល​នាំ​ចូល​រថយន្ត​ថ្មី​ៗ​​ ពី​រោង​ចក្រ យក​មក​ដាក់​​តាំង​លក់​ដំបូង​គេ​​នៅ​ភ្នំពេញ។ ម្ចាស់​ក្រុមហ៊ុន​នេះ គឺ​ជា​ឧកញ៉ា​មួយ​រូប ដែល​នាំ​ចូល​ផ្តាច់​មុខ​ នូវ​សំបក​កង់​រថយន្ត​ម៉ាក Bridgestone ផងដែរ ។
  • ហាងលក់រថយន្តម៉ាក GREAT WALL– ជា​ហាង​ទើប​នឹង​ស្ថាបនា​ថ្មី សំរាប់​ដាក់​តាំង​លក់​រថយន្ត​ផលិត​នៅ​ប្រទេស​ចិន, ស្ថិត​នៅ​ជិត​ក្លោងទ្វារ​ចូល​វត្ត​ទឹកថ្លា…។
  • ហាងលក់រថយន្តម៉ាក MITSUBISHI– ជា​ហាង​របស់​ក្រុម​ហ៊ុន Mitsu Cambodia ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ស្តុប​រតនាផ្លាហ្សា ។ ហាង​លក់​រថយន្តរបស់​ក្រុម​ហ៊ុន​​មួយ​នេះ បើ​តាម​ខ្ញុំ​ចាំ គឺ​បាន​ស្ថាបនានៅ​មុន​ពេល​បោះឆ្នោត​សកល ​ក្នុង​ឆ្នាំ​២០០៨ បន្តិច…។
  • ហាងលក់រថយន្តម៉ាក BMW– ជា​ហាង​ទើប​នឹង​ស្ថាបនា​ហើយ​ថ្មីៗ នេះ និង​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ក្រុម​ហ៊ុន​អ៊ែតវូត ។ ទីតាំងដ៏​ល្អ​​នេះ គឺ​ជា​ចំណែក​​មួយ​នៃ​ជ្រុង​ដី របស់​អតីត​សាលាពហុ​បច្ចេកទេស​​ព្រះកុសមៈ​​ ដែល​បច្ចុប្បន្ន ឃើញ​ហ៊ុំ​របង​ទុក​ចោល បន្ទាប់​ពី​ធ្វើ​ឯកជនូបនីយកម្ម​ទៅ​អោយ​ក្រុម​ហ៊ុន​ឯកជនមួយ, ​តាម​ទំលាប់ “ឆ្នាំងដែក ដូរយក​ឆ្នាំងដី”…។
  • ហាងលក់រថយន្តម៉ាក FORD– ស្ថិត​នៅ​ឆៀង​ទល់​មុខ​នឹង​ហាង BMW ដែរ។ ទីនេះ​អា​ចជា​​ហាង​ចាស់, ឯហាង​​ថ្មី​ ឃើញ​នៅ​មួយ​កន្លែង​ទៀត ស្ថិត​នៅ​តាម​ដង​មហាវិថី​ព្រះមុនីវង្ស ជាប់​នឹង​ស្ថានទូត​ប្រទេស​វៀតណាម ។
  • ហាងលក់រថយន្តម៉ាក NISSAN– ស្ថិត​នៅខាង​លិច​ហាង​រថយន្ត Ford បន្តិច, ជាហាង​របស់​ក្រុមហ៊ុន Narita Motorcare Cambodia… ។
  • ហាងលក់រថយន្តម៉ាក MAZDA– ជា​ហាង​ថ្មីចែស ស្ថិត​នៅ​ខាងលិច​ហាង​ Nissan បន្តិច ទល់​មុខ​នឹង​រាជ​បណ្ឌិត​សភា​កម្ពុជា, ជា​ហាង​របស់​ក្រុមហ៊ុន​ HGB AUTO… ។
  • ហាងលក់រថយន្តម៉ាក KIA– ជាហាង​ថ្មី ដូច​ទើប​ហែក​ពី​ស្រោម ស្ថិត​នៅ​ជាប់​របង​ខាង​លិច​ហាង MAZDA, ជាហាង​របស់​ក្រុមហ៊ុន KIA MOTORS…។ ​
  • ហាងលក់រថយន្តម៉ាក LAND ROVER & JAGUAR– ជា​ហាង​លក់​រថយន្ត​ទំនើប​ នាំ​ចូល​ពី​អឺរ៉ុប ដូច​ហាង​ BMW ដែរ, និង​មាន​ទីតាំង​ស្ថិត​នៅ​ទល់​មុខអាជ្ញាធរ​ប្រេងកាត​កម្ពុជា ។
  • ហាងលក់រថយន្តម៉ាក ISUZU– មានទីតាំង​ស្ថិត​នៅ​ហួស​ស្តុប​ព្រលាន​យន្តហោះ​ពោធិចិនតុង​បន្តិច, ​ជា​ហាង​របស់​ក្រុម​ហ៊ុន K (Cambodia) ។
  • ហាងលក់រថយន្តម៉ាក HONDA– ជា​ហាង​ស្ថិត​នៅ​ជាប់​ខាងលិច​ហាង ISUZU និង​ជាហាង​របស់​ក្រុមហ៊ុន Phnom Penh Honda… ។

ខាងក្រោមនេះ ជា​រូបភាព​ហាង​លក់​រថយន្ត​ថ្មីៗ ស្ថិត​នៅ​តាម​បណ្តោយ​​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ខែឧសភា ឆ្នាំ២០១៤ នេះ…៕

ស្រុកស្រែ

Advertisements

5 responses to “មហាវិថីសហព័ន្ធរុស្ស៊ី, ដងវិថីនៃ​ហាង​លក់​រថយន្ត​ថ្មីៗ…

  1. ឪក្មេកកូនប្រសារ ឆ្លើយឆ្លងគ្នារហូតហ្មង​ហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s