វិចិត្រសាល

ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុនប៊ូយ៉ុង​, ១ឆ្នាំ ឃើញ​​ត្រឹម​តែ​ជីក​យក​អាចម៍​ដី​លក់..!!..


ក្នុង​ពេល​​ឈរ​ថត​ក្រុមហ៊ុន​លក់​ឡាន Chevrolet កាល​ពី​ថ្ងៃ​ទី ២៣ ឧសភា ម្សិល​មិញ, ខ្ញុំ​នៅ​ឆ្លៀត​អើត​មើល​ការដ្ឋានសំណង់​របស់​ក្រុម​ហ៊ុន​ប៊ូយ៉ុង​គ្រុប (Booyoong Group )  ដែល​ស្ថិត​នៅ​ទល់​មុខ​គ្នា​នេះ និង​​ថត​រូប​បាន​បីបួន​ប៉ុស្តិគ្រាន់​ទុក​ជា​ឯកសារ​​ដែរ…។

ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​កាត់​ខ្សែ​បូ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវ​ការ (៨ ឧសភា ២០១៣) រហូត​មក​ដល់​ខែ​ឧសភា ឆ្នាំនេះ​​វិញ គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​គត់..!!..

ទិដ្ឋភាព​ការដ្ឋានទាំង​មូល​ មាន​សភាព​ស្ងាត់​ឈឹង​ដូច​ចោរលួចសេះ, គ្មាន​ឃើញ​គ្រឿង​ចក្រ​សាងសង់​​អី​មួយ​គ្រឿង​សោះ។ ពេល​ខ្ញុំ​សួរ​អ្នក​រត់​ម៉ូតូ​ឌុប​មួយ​រូប ដែល​កំពុង​ជ្រក​ម្លប់​ឈើ​ក្បែរ​នោះ ដើម្បី​ចង់​ដឹង​ពីមូល​ហេតុ​នៃ​​ភាព​ស្ងាត់​ជ្រងំ​នេះ, អ្នក​រត់​ម៉ូតូ​ឌុប​បាន​និយាយ​បែប​លេង​សើច​ជា​មួយ​ខ្ញុំ​​ថាៈ «អូ!… ដូច​ជា​មិន​ឃើញ​មាន​​​សង់​ខ្មោចយ៍អីទេ… បាន​ឃើញ​ត្រឹម​​តែ​ជីក​អាចម៍​ដី​​លក់!… ឥឡូវស្ងាត់​ហើយ..!!..» ។

តាម​ពិតទៅ, នេះ​ជា​ការ​បោះទុន​យ៉ាង​ធំ​របស់​ក្រុម​ហ៊ុនកូរ៉េ Booyoong Group ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ ១,១ពាន់​លាន​ដុល្លារអាមេរិក ដើម្បី​សាង​សង់​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ទំនើប​មួយ​នៅ​រាជធានី​ភ្នំពេញ ។ គំរោង​ដ៏ធំ​សំបើម​នេះ​ ត្រូវ​បាន​បែង​ចែក​ជា​ច្រើន​ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី១ (ឃើញ​ជីក​គ្រឹះ​​ដូច​ស្រះ​ទឹក​នៅ​ពេល​នេះ) គឺការ​សាងសង់អគារខុនដូ និង​អគារ​ពាណិជ្ជកម្ម នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​២៥ម៉ឺន​​ម៉ែត្រ​ក្រឡា ដោយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ ១០៥លាន​ដុល្លារ​អាមេរិក ។ បន្ទាប់​មក ទើបក្រុមហ៊ុនធ្វើការសាងសង់​ដំណាក់កាលទី២ទៀត ដោយក្នុង​នោះ​រួម​មាន​​ការ​សាងសង់​មណ្ឌល​កីឡា សាលារៀន  និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ទៀត។

សង្ឃឹមថា, ក្រុមហ៊ុន​ប៊ូយ៉ុង នឹង​មិន​ក្លាយ​ជា​ការ​លេង​សើច​របស់​ក្រុម​​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្បែរ​នេះ​ទេ… ហើយ​ខ្ញុំ​ក៏​មាន​ជំនឿ​​ដែរថា ​គំរោង​សាងសង់​នេះ ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​មេម៉ាយ​​ក្តៅ​ស្រួយ​ដូច​ Camko City និង Golden Tower 42 ឡើយ..!!..

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s