វិចិត្រសាល

មន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញ អាច​នឹង​បើក​ដំណើរការ​ឆាប់ៗនេះ


នៅប៉ែក​ខាង​លិច ហួសពី​​សំណង់​ក្រុមហ៊ុន​ប៊ូយ៉ុង​បន្តិច គឺ​ជា​សំណង់​អគារ​​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ (Royal Phnom Penh Hospital) ដែលកំពុង​តែ​មមាញឹក​ក្នុងការ​រៀប​ចំ​សំអាត និង​តុបតែង។ តាម​មើល​ទៅ មន្ទីរពេទ្យ​ដ៏​ថ្មីស្រឡាង​ ដែល​​ជា​សាខា​របស់​មន្ទីរ​ពេទ្យ​ដ៏​ធំ​​មួយ​​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃនេះ អាច​នឹង​បើក​ដំណើរ​ការ​រកស៊ីឆាប់ៗ​នេះ​ហើយ…។

កាល​ពីពាក់​កណ្តាល​ខែមករា កន្លងទៅ, រដ្ឋយើង​បាន​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​នូវ​​មន្ទីរ​ពេទ្យ​​ដ៏​ថ្មី​ស្រឡាង​មួយ​​ឈ្មោះថា មន្ទីរពេទ្យ​ជោរៃភ្នំពេញ (Cho Rey Phnom Penh Hospital) ដែល​ជា​សាខា​របស់​មន្ទីរ​ពេទ្យ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ផង​​ដែរ។​​

មិន​ជា​ការ​ទាស់​ខុស​អីទេ, គ្រាន់​តែ​ថា… ជា​រូបភាព គឺ​ហាក់​ដូច​ជា​ប្រទេស​ខាង​កើត និង​ខាង​លិច​យើង បាន​​​ប្រជែង​គ្នា​បើកមន្ទីរ​ពេទ្យ ​ដើម្បី​ដណ្តើម​ម៉ូយ​អ្នក​ជំងឺ​ខ្មែរ​ យក​ទៅ​​ពិនិត្យ​ព្យា​បាល​រោគ​​​​តែ​រៀងៗ​ខ្លួន…។

តាម​ពិត​ទៅ ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​របស់​​យើងមិន​អន់​ទេ គ្រាន់​តែ​ការ​បំពាក់​សំភារៈ​​សំរាប់​​បំរើ​អោយ​ការ​ព្យាបាល​ មិន​សូវ​ទំនើប​ជឿន​លឿន​ដូច​គេ ហើយ​កំរិត​វិជ្ជា​គុណ​របស់​​​​ដុកទ័រ​យើង​ទៀត​សោត ក៏​មិន​អន់​ជាង​ដុកទ័រ​ស្រុក​​គេ​ដែរ, គ្រាន់តែថា ដុកទ័រ​ស្រុក​​យើង ចូល​ចិត្ត​ប្រាប់​ «ម៉ាឡាត​ធូរធា​» ដែល​ចូល​ទៅ​​ព្យាបាល​​ជំងឺ​​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ អោយ​ទៅ​ព្យាបាល​នៅ​គ្លីនិក​របស់​ខ្លួន​វិញ… «រហ័សជា» ជាង..!!..??.. 😀 ​

ស្រុកស្រែ

Advertisements

4 responses to “មន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញ អាច​នឹង​បើក​ដំណើរការ​ឆាប់ៗនេះ

  1. ពេទ្យរដ្ឋយើង​អន់សេវា

  2. ចុះបើម៉ាឡាតមិនធូរធារដូចខ្ញុំ គេទុកឱយនៅនឹងពេទ្យទាល់តែឆ្លងរោគមួយទៀតថែមឬឪ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s