វិចិត្រសាល

ប្រសិន​បើ​​នាដកា​របាំបុរាណ​ខ្មែរ ពាក់​កែងចោត​​រាំ​វិញ..??..!!..


កាល​ពី​ក្នុង​អំឡុង​ខែកុម្ភះ ឆ្នាំ២០១២, ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មួយ ទាក់​ទង​នឹង​របាំបុរាណ​ខ្មែរ រាំហាលវាល... ដែលសិល្បករ​​សំដែង​របាំ​​កាលនោះ មើលទៅជា​នាដកា​​​អាជីព។

ថ្ងៃនេះ, ខ្ញុំ​ចង់​បង្ហាញ​ជូន​អស់​លោក​អ្នក នូវ​នាដកា​​របាំ​បុរាណ​ខ្មែរ​មួយ​ក្រុមទៀត ដែល​បាន​សំដែង​របាំ​​ជូនពរ នៅកណ្តាលថ្ងៃចែស និង​​មើល​ទៅ​ដូច​ជា​មិន​សូវ​ស្ទាត់, ​នៅក្នុង​ពិធី​បុណ្យ​មួយ ក្នុង​ទឹក​ដី​ខេត្ត​កណ្តាល។

ដូច​ខ្ញុំ​បាន​ជំរាប​រួច​មកហើយ… ទស្សនីយភាព​របាំបុរាណ​ខ្មែរ ដូចជា​របាំជូនពរនេះ ឬរបាំ​​អប្សរា និង​​របាំ​ដែល​ដក​ស្រង់​ពី​​​ក្នុង​ឈុត​​រឿង​រាមកេរ្តិ៍ជាដើម គឺគេ​និយម​សំដែង​នៅ​លើ​ឆាក មាន​រំលេច​ដោយ​ភ្លើង​​ហ្វា​ចំរុះ​ពណ៌ ទើប​ធ្វើ​អោយ​ការ​​សំដែង​របស់​សិល្បករ​​​កាន់​តែ​រស់​រវើក, កាន់​តែ​មាន​សោភ័ណភាព…។ តែ​នៅ​ពេលគេ​យក​របាំ​នេះ មកសំដែង​ហាលវាល ថ្ងៃចែស​បែប​នេះ ខ្ញុំ​មើល​ទៅ ដូច​ជា​ត្រង់ណា​ត្រង់​ណី​មិន​ដឹងទេ..!!..

ទាក់​ទង​នឹង​ការ​អភិរក្ស​មរតក​សិល្បៈ​របាំ​បុរាណ​ខ្មែរ ក្រោយ​ឆ្នាំ​១៩៧៩… ខ្ញុំ​ចាំ​បាន​ថា កាល​ពី​ក្នុង​អំឡុង​ទសរត្សរ៍​ឆ្នាំ១៩៨០​ គឹ​ក្នុង​ជំនាន់​លោកតា ឆេង ផុន ជា​រដ្ឋមន្រ្តី​ក្រសួង​​ឃោសនាការ និងវប្បធម៌, កាល​ណោះ​ ជំនាញការ​វៀតណាមបាន​ចាត់ចែង​អោយ​នាដកា​របាំ​អប្សរាខ្មែរ ពេល​ឡើង​សំដែង​លើ​ឆាក​ តំរូវ​អោយ​ពាក់​ស្បែក​ជើង​កែង​ចោត… ឬ​បើ​មិន​អញ្ចឹង​ទេ ​គឺ​ត្រូវ​តែ​ពាក់​ស្រោមបារ​ កុំ​អោយ​មើល​ឃើញ​សាច់​ជើង…​ ដើម្បី​អោយ​មើល​ទៅ​ ស្រដៀង​នឹង​ការ​សំដែង​របាំ​បាឡេដែរ..!!..

កាលណោះ លោកតា ឆេង​ ផុន​ មិន​ត្រឹម​តែ​តវ៉ា​ប្រឆាំង​ទេ, គឺថែម​ទាំង «​ជេរ» ​ជំនាញ​ការ​​វៀតណាម ​កប់ៗ​មាត់តែ​ម្តង…។ លោកតា​បាន​​មាន​​ប្រសាសន៍​សង្កត់​ធ្ងន់​ថា៖ អប្សរា​ខ្មែរ​ មិន​ពាក់​ស្រោមបារ និង​​មិន​ពាក់​កែងចោត​រាំទេ… តែ​បើ​​អប្សរា​វៀតណាម​របស់លោកចង់​ពាក់ ក៏ពាក់ចុះ, ខ្ញុំ​មិន​ជំទាស់ទេ..!!..??..   ​​

…គឺដោយសារ​តែ​មានការ​ប្រឆាំង​ជំទាស់យ៉ាង​មុតមាំ ដើម្បី​អភិរក្ស​សិល្បៈរបាំ​បុរាណ​ខ្មែរ​បែប​នេះ​ហើយ ទើប​បាន​ជា​មរតក​វប្បធម៌​ដ៏​មាន​តំលៃ​​​របស់​​បុព្វបុរស​​ខ្មែរ​យើង មិន​មាន​ប្រែ​ប្រួល​ព៌ណ​សំបុរ​​​ សូម្បី​តែ​បន្តិច​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ…។ ព្រោះថា ​បើ​ទន់​​ជ្រាយ​តែ​បន្តិច​នៅ​ពេលនោះ​ គឺ​ច្បាស់​ជា​ខ្មែរ​យើង​មួយ​ចំនួន បាន​ឃើញ​តួអង្គ​អប្សរា​ខ្មែរ ពាក់​ស្បែកជើង​កែង​ចោត​ឡើង​រាំ​លើ​ឆាក​បាត់..!!.. 😀

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s