វិចិត្រសាល

បច្ចុប្បន្នភាពនៃផ្ទៃដី​តំបន់បឹងកក់


ដោយ​រវល់ពេក ទើបពីរ​សប្តាហ៍​កន្លង​មក​នេះ ខ្ញុំ​មិនបាន​ចូល​មកអើតងើត​​​​​ផ្ទះ​សំបែងនៅ​ទីនេះ​​​សោះ…។

តាម​ពិត​ទៅ ក្នុង​រយៈ​ពេល​ពីរបី​សប្តាហ៍​កន្លង​ទៅ​នេះ ស្រុកយើង​មាន​កើត​ហេតុ​ការណ៍​​​ថ្មីៗ ក្តៅៗ​ជា​ច្រើនករណីគួរ​អោយ​កត់​សំគាល់, ជាពិសេស គឺការ​ចាប់​បញ្ជូនពលករ​ខ្មែរចំណាក​ស្រុក​ដោយ​បង្ខំ ពីសំណាក់​​រដ្ឋាភិបាល​យោធា​ថៃ ។ រីឯវិបត្តិ​​ជាប់គាំង​ខាង​​នយោបាយរវាង​បក្ស«​អ៊ូតាំង» និង​បក្ស«ង៉ម៉ី» ដែល​មិន​ព្រម​រួម​គ្នា​ចូល​ប្រជុំ​នៅ​វិហារ​សៅលិញ ​ក៏នៅ​មិន​ទាន់​​ដឹងច្បាស់​​ថា តើពេល​ណា​នឹង​ស្រុះស្រួល​ត្រូវ​រ៉ូវ​​គ្នា​ទៅណ៎?…

ដោយ​មិន​ចង់​លូកលាន់ក្នុង​កិច្ចការ​​អ្នកធោមៗ បែរខ្នង​ដាក់គ្នានេះ, ថ្ងៃនេះ ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក​ អញ្ជើញ​ទៅ​ទស្សនា​អតីត​បឹងកក់ ដែល​បន្ទាប់​ពី«ពិធី​បូម​ខ្សាច់» ​​ចាក់​បំពេញ​បាន​បញ្ចប់​​រួច​រាល់អស់​ហើយ, តើបាន​​កើត​ចេញ​ជាអគារ​ខ្ពស់​ស្កឹមស្កៃ​ តាម​គំរោង​ផែនការ​អភិវឌ្ឍន៍​​មហា​អស្ចារ្យ មហារុងរឿង​​ហើយ​ឬនៅ?…

ជា​ចំឡើយ គឺនៅ​មិន​ទាន់​ចេញរូបរាង​ជា​ស្អី​មួយ​នៅ​ឡើយទេ។ តែការ​ស្ថាបនា​ថ្នល់​កៅស៊ូដ៏​ធំទូលាយ​ចំនួន​ពីរខ្សែ ដោយ​មួយខ្សែ​រត់ស្រប​នឹង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចេញទៅ​​​ក្បែរ​ស្ថានីយ៍​រថភ្លើង ឃើញ​ហើយ​ស្អាត​ភ្លឹង​រួច​ហើយ, ឯមួយ​ខ្សែទៀត ដែល​បែក​ចេញត្រង់​ម្តុំ​ក្តាន់ពីរ កាត់​ត្រង់​ទៅ​ខាង​ជើង​ បុកចំ​​ផ្លូវ​ទំនប់​ទួលគោក ប្រហែល​ជា​ស្ថាបនា​ជិត​ហើយ​រួច​រាល់​ដែរហើយ…។

ពេលបាន​​ធ្វើដំណើរតាម​ផ្លូវកៅស៊ូឆ្ពោះ​ទៅ​ទំនប់​ទួលគោក ទើប​ដឹង​ថា ដី​តំបន់​បឹងកក់ មាន​វិសាលភាព​​ធំទូលាយ​ណាស់។ តាម​ពិតទៅ អតីតបឹង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ស្ថិត​នៅ​​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ​យើង​​នេះ គួរ​តែ​«ចាក់លុប» យក​ទៅអភិវឌ្ឍន៍​ជា​ស្អីៗ តែ​​ត្រឹម​ទំហំ បីភាគបួន​បាន​ហើយ។ ឯទំហំ​​មួយភាគ​បួនដែល​នៅ​សល់ ​គួរ​តែ​ត្រួវ​បាន​រក្សាទុក​អោយ​នៅ​ជា​បឹង​ធម្មជាតិ​ដដែល និង​កែ​ច្នៃ​អោយមានសោភណ័ភាព និង​បរិស្ថាន​ស្អាត ឬអោយ​មាន​​ពណ៌​បៃតង​គ្រប់​រដូវកាល។ បើ​ធ្វើ​បាន​បែបនេះ, នោះ​នៅ​ជុំវិញ​មាត់​បឹង វា​នឹង​ក្លាយ​​ជាទីលំហែ​​កំសាន្ត, ជា​ទី​ហាត់​ប្រាណ, និង​ជា​ទី​សំរាប់​គយ​គន់​​ផ្ទៃទឹក និង​ថ្ងៃលិច…។

តែ​អ្វីៗ វា​បាន​ហួស​អស់​ហើយ…។ នៅ​ពេល​បាន​ឃើញ​ផ្ទៃ​ដី​តំបន់​បឹងកក់​ដ៏​​ធំ​ល្វឹង​ល្វើយ​​បែប​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​ប្រសាសន៍​​របស់​អ្នក​វិភាគ​មួយ​រូប ដែល​បាន​ផ្តល់​យោបល់​ថាៈ ចំណែក​ដី​ក្នុង​តំបន់​បឹងកក់នេះ គួរ​តែ​យក​មក​កសាង​ស្ថានីយ៍រថយន្ត​ក្រុង​​ដឹក​អ្នក​ដំណើរអោយ​ទំនើប​មួយ​ឡើង ដើម្បី​កាត់​បន្ថយ​នូវ​ការ​កក​ស្ទះ​យានយន្ត​ដឹក​អ្នក​ដំណើរ​នា​ពេល​បច្ចុប្បន្ន…។

ចំណុចលើក​ឡើង​ខាង​លើ​នេះ ខ្ញុំ​គាំទ្រ, ​ព្រោះថា  ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​ជា​ច្រើនសព្វថ្ងៃ​នេះ ស្ថិត​នៅ​រាយប៉ាយ​ក្នុង​ក្រុង។ ប្រសិន​បើ​​មាន​ស្ថានីយ៍​រថយន្ត​​ក្រុង​ដឹក​អ្នក​ដំណើរតែ​មួយ​កន្លែង គឺ​ជា​ការ​ប្រសើរ​ខ្លាំង​ណាស់, ហើយ​ទីតាំង​តំបន់​បឹងកក់នេះ គឺ​ជា​ជំរើស​ដ៏ល្អ​ឥតខ្ចោះ។

នៅ​មាន​ទៀត… ថ្ងៃ​ក្រោយ​ទៅ ទីតាំង​នេះ ក៏​អាច​នឹង​ក្លាយ​ជា​ស្ថានីយ៍​រថភ្លើង​អាកាស​​ដ៏​ទំនើបនៅ​ក្នុង​ទីក្រុង​​ផងដែរ…៕

ស្រុកស្រែ

Advertisements

One response to “បច្ចុប្បន្នភាពនៃផ្ទៃដី​តំបន់បឹងកក់

  1. I every time used to study article in news papers but now as I am a user of internet so from now I am using
    net for articles or reviews, thanks to web.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s