វិចិត្រសាល

សំណង់វិហារឥស្លាម Al-Serkal បឹងកក់


ក្នុងពេល​ធ្វើដំណើរលើ​ថ្នល់កៅស៊ូបឹងកក់ ខ្ញុំក្រឡេក​ឃើញ​សំណង់​វិហារឥស្លាម ឬម៉ាស្ជិទ (Masjid) ដ៏ថ្មីស្រឡាង​មួយ ហាក់​ដូច​ជា​កំពុង​តែ​ផុស​ចេញ​ពី​ក្នុង​វាលស្មៅ។ វិហារ​ឥស្លាម​នេះ​មាន​ឈ្មោះថា ម៉ាស្ជិទ​ អាលសៀ​រី៍កាល (Al-Serkal Mosque) ។

ម៉ាស្ជិទ​ដ៏ធំ​ស្កឹមស្កៃ កំពុង​តែ​ស្ថាបនា​ជិត​ហើយ​រួច​រាល់​នេះ បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​ចាស់ ដែលទីតាំង​ចាស់​នេះ ​គឺ​ជា​បារបឹងកក់ ដ៏ពេញនិយម​​បំផុតកាល​ពី​សម័យ​កកើត​រង្គសាល​ដំបូងៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ…។​

សំណង់​ម៉ាស្ជិទ​ដែល​ស្មាន​មើល​ទៅ បាន​ចំណាយ​ថវិកា​សាងសង់​អស់​យ៉ាង​ច្រើន​សំបើម​នេះ គឺ​ជា​អំណោយ​បាន​មក​ពី​ប្រទេស​អារ៉ាប់រួម អេមីរ៉ាត (SHEIKH EISA BIN NASSER BIN ABDULLATIF AL-SERKAL) ជូនចំពោះ​សហគមន៍​ឥស្លាម​កម្ពុជា ។ បើ​តាម​គំរោង​​ផែនការ​សាងសង់, ម៉ាស្ជិទនេះ​នឹង​ត្រូវបញ្ចប់​ការ​សាងសង់​​​នៅ​ត្រឹម​ខែ​មករា ឆ្នាំ២០១៣, តែមិន​ដឹង​យ៉ាង​ម៉េច ទើប​បាន​ជា​អូស​បន្លាយពេលដល់​ទៅ​​មួយ​ឆ្នាំ​កន្លះ​បែបនេះ។ តាម​មើល​ទៅ ការ​ផ្គត់​ផ្គង់​សំភារៈ​​សំរាប់​តុបតែង​លំអនៅ​ផ្ទៃ​ខាង​ក្នុង​អគារ អាច​ជា​មូល​ហេតុ​នាំ​អោយ​មាន​ការ​អូស​បន្លាយ​ពេល​វេលា​នេះ ព្រោះថា​សំភារៈ​សំណង់​ និង​គ្រឿង​តុបតែង​លំអ​ទាំង​អស់​នោះ សុទ្ធ​តែ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​អារាប់ ដើម្បី​អោយ​ត្រូវ​ទៅ​តាម​រចនាបទ​ឥស្លាម​ពិតៗ ។ ទោះជាយ៉ាង​ណា ម៉ាស្ជិទ​អាលសៀ​រី៍កាល អាច​នឹង​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ក្នុង​រង្វង់​បីបួន​ខែ​ខាង​មុខ​ទៀត​នេះ, ព្រោះ​ខ្ញុំ​ពិនិត្យ​មើល​ទៅ គឺ​នៅ​សល់​តែ​កិច្ចការ​ក្រាល​កំរាល​ព្រំ​​នៅ​លើ​ផ្ទៃ​បាត​តែ​ប៉ុណ្ណោះ។

រីឯ​ទិដ្ឋភាព​ទូទៅ​នៅបរិវេណ​ខាង​ក្រៅ​​គឺៈ នៅប៉ែកខាងត្បូង​ម៉ាស្ជិទ ជា​កន្លែង​​បន្ទប់ទឹក, ចំណែកនៅប៉ែក​ខាងជើងវិញ ​គឺ​ជា​បន្ទប់ ឬជា​អគារ​ម៉ាស្ជិទដែល​រៀប​ចំឡើង​​សំរាប់​​​ស្រ្តី​ឥស្លាម​ចូល​ថ្វាយ​បង្គំ។ អាច​ថា វិន័យ​ក្នុង​សាសនា​ឥស្លាម គឺបុរស​ត្រូវ​ថ្វាយ​បង្គំ​ជា​ក្រុម ដាច់​ដោយ​ឡែក​ពី​ក្រុម​ស្រ្តី។ រីឯ​នៅ​ចំខាង​មុខ គឺជា​ទីធ្លា​ម៉ាស្ជិទ​ទាំង​មូល…។

នៅខាង​មុខ​ទីធ្លា​នេះ មាន​រោង​ស័ង្កសីពណ៌ខៀវមួយ។ នេះ​គឺជា​ម៉ាស្ជិទ​បណ្តោះ​អាសន្ន សំរាប់​អោយ​សាសនិក​ឥស្លាម​ចូល​ថ្វាយ​បង្គំ​ព្រះ ទំរាំ​តែ​ម៉ាស្ជិទ​ថ្មី​ស្ថាបនា​ហើយ​រួច​រាល់។​​

សំរាប់​ពុទ្ធសាសនិកជន​ខ្មែរយើង ខ្ញុំ​ជឿថា មាន​ភាគ​តិច​ណាស់​ដែល​មាន​ឳកាស​បាន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​របស់​សាសនិកឥស្លាម។ ដោយ​ហេតុដូច្នេះហើយ​ បាន​ជាប្រកាស​របស់​ខ្ញុំ​មួយ​នេះ ​ខ្ញុំបាន​​បង្ហាញ​នូវ​ទិដ្ឋភាព​ទូទៅ​​នៅ​លើ​ជញ្ជាំងខាង​ក្នុង​​ ដើម្បី​អោយ​ពុទ្ធសាសនិកជន​ខ្មែរ​ បាន​​សិក្សា​ស្វែង​យល់ពី​សាសនា​ឥស្លាម​អោយ​បាន​ច្រើន​…។

អ្វី​ដែល​ជា​ការ​កត់​សំគាល់​របស់​ខ្ញុំ​នោះ​គឺ ព្រះវិហារ​ព្រះពុទ្ធសាសនា តែង​និយម​គូរ​គំនូរ​​ដែល​រៀបរាប់​ពីពុទ្ធប្រវត្តិ​នៅ​លើ​ជញ្ជាំង និង​ពិដាន​ដំបូល។ ផ្ទុយ​ទៅវិញ នៅលើ​​ផ្ទៃ​ជញ្ជាំង​ខាង​ក្នុង​ម៉ាស្ជិទ​របស់​ឥស្លាម ​មិន​មាន​គូរគំនូរទេ គឺ​មាន​តែឃ្លា ឬពាក្យ​​ជា​អក្សរ​អារ៉ាប់ ដែល​អាច​ដក​ស្រង់​ពី​ក្នុង​គម្ពីរ​​សាសនា​មហាម៉ាត់​តែ​ប៉ុណ្ណោះ។ ចំណុច​ខុស​គ្នា​​ធំ​បំផុត​មួយ​ទៀត​​នោះ​គឺ វិហារ​ព្រះពុទ្ធ​សាសនា មាន​តាំងដំកល់​​ពុទ្ធ​បដិមា​ស្អេកស្កះ​​សំរាប់​គោរព​បូជា​ប្រណិប័ត, ឯ​ម៉ាស្ជិទ​មិន​មាន​ទេ ព្រោះថា សំរាប់​​សាសនិក​ឥស្លាម, ព្រះគឺ​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​បុគ្គល​គ្រប់ៗ​រូប ដោយ​មិន​ស្ថិត​នៅ​ក្នុង​រូប​សំណាក​ជា​ស៊ីម៉ង់​ឡើយ… ៕​

ស្រុកស្រែ

Advertisements

3 responses to “សំណង់វិហារឥស្លាម Al-Serkal បឹងកក់

  1. ធំ និង​ស្អាត​ណាស់​? ចុះ​វិហារ​ចាស់​គេ​វាយ​ចោល​ឬ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s