វិចិត្រសាល

កណ្តុរហិតមីន​ ​នឹង​មាន​វត្តមាន​​​នៅ​ស្រុក​យើង ​នា​ពាក់​កណ្តាល​ខែ​កក្កដា ​ខាង​មុខ​នេះ​


ទៅសៀមរាប​ជើង​នេះ, ចៃដន្យ ខ្ញុំ​បាន​ជួប​មិត្ត​ចាស់​ម្នាក់ ដែល​ទើប​ត្រឡប់​មក​ពី​​ទ្វីប​អាហ្វ្រិក កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ។ មិត្ត​ខ្ញុំ​ម្នាក់​នេះ ទើប​តែ​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​មួយ អស់​រយៈ​ពេលដប់​សប្តាហ៍ នៅ​ក្នុងប្រទេស​តង់ហ្សានី (Tanzania) លើ​មុខ​ជំនាញ​បង្ហាត់​កណ្តុរ​ហិតរកគ្រឿង​​ផ្ទុះ ឬកណ្តុរ​ហិត​​មីន…។

កណ្តុរ​ហិតមីន ស្ថិត​ក្រោម​គំរោង​កម្មវិធី​មួយ​ឈ្មោះថា អាប៉ូប៉ូ (APOPO) របស់​ប្រទេស​បែលហ្សិក(Belgium) ដែលមាន​​​ទី​ស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​តង់ហ្សានី ។ គំរោង​កម្មវិធី​​អាប៉ូប៉ូ​របស់​បែលហ្សិក​នេះ គឺមាន​គោលដៅ​​ហ្វឹក​ហ្វឺន​សត្វ​កណ្តុរ សំរាប់​យក​ទៅ​ប្រើ​ប្រាស់​​លើ​គោល​បំណង​បួនយ៉ាង៖

  1. កណ្តុរហិតស្វែង​រក​គ្រឿងញៀន ឬថ្នាំជក់
  2. កណ្តុរ​​ហិតស្វែងរករំសេវ​ផ្ទុះ
  3. កណ្តុរ​ហិតស្វែងរក​មេរោគ​របេង​ក្នុង​កំហាក, និង
  4. កណ្តុរ​បំពាក់​កាមេរ៉ាថត សំរាប់​ស្វែង​រក​ជនរងគ្រោះ​ក្នុង​គំនរ​បាក់បែក

សត្វ​កណ្តុរ​ដែល​យក​មក​ចិញ្ចឹម​ សំ​រាប់​ហ្វឹក​ហ្វឺន​ក្នុង​គំរោង​កម្មវិធី​នេះ មិន​មែន​ជា​​កណ្តុរ​​ធម្មតា (Mouse) ទេ, តែគឺ​ជាប្រភេទ​​កណ្តុរ​ប្រែងធំៗ (Rat) ​។​ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​គំរោង​កម្មវិធី​កណ្តុរ​ហិត​ស្វែង​រក​រំសេវ​ផ្ទុះ គេ​អោយ​ឈ្មោះថា កណ្តុរ​ប្រែង​ហិត​​មីន ឬ​ MDR (Mine Detection Rat) ។ គឺ​គំរោង MDR នេះហើយ ដែល​អាប៉ូប៉ូ នឹង​សហការ​ជា​មួយ​ស៊ីម៉ាក់(CMAC) នា​ពេល​ខាង​មុខ​នេះ​ ។

បើ​តាម​ការ​អោយ​ដឹង​ពី​មិត្ត​ខ្ញុំ, បច្ចុប្បន្ន កម្មវិធី MDR របស់​អាប៉ូប៉ូនេះ កំពុង​តែ​ប្រតិបត្តិការ​នៅ​លើ​ចំការ​មីន​ក្នុង​ប្រទេស​ម៉ូហ្សំប៊ិក (Mozambique) និង​អង់ហ្គោឡា (Angola)… ហើយ​​នៅពាក់​កណ្តាល​ខែ​កក្កដា​ ខាង​មុខ​នេះ កណ្តុរ​ចំនួន ១៦ក្បាល​ ដែល​មាន​ការ​ហ្វឹក​ហ្វឺន​លើ​ជំនាញ​ហិត​រំសេវ​ផ្ទុះ​​​ស្រាប់ នឹង​ត្រូវ​នាំ​ចូល​មក​ពី​ប្រទេស​តង់ហ្សានី តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ…។

តាម​គំរោង, កណ្តុរ​ទាំង​ ១៦ក្បាល​នេះ នឹង​ត្រូវ​នាំ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ឡើង​វិញ អោយ​ស៊ាំនឹងទឹកដី ​ធាតុ​អាកាស​ និង​ក្លិន​ស្រុក​ខ្មែរ​ជា​មុន​សិន មុន​នឹង​បញ្ជូន​ពួក​វា​អោយ​ចូល​ទៅ​ប្រតិបត្តិការ​បោសសំអាត​មីន នៅ​ក្នុង​ចំការ​មីន​​ពិត​ប្រាកដ។

បើ​តាម​អ្នក​ជំនាញ​ស៊ីម៉ាក់, នេះ​ចាត់​ទុក​ដូច​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត ដែល​នឹង​ត្រូវ​អនុវត្តន៍​នា​ពេល​ខាង​មុខ។ ក្រៅ​ពីគ្រឿង​ចក្រ​បោសសំអាតមីន (Demining Machine and Brush Cutter) ស៊ីម៉ាក់​ក៏នៅ​បាន​ប្រើ​ប្រាស់​សុនខ(ឆ្កែ) ​ហិត​មីន ឬ MDD (Mine Detection Dog)​ ផងដែរ… ដល់​ឥឡូវ​ មាន​​កណ្តុរថែម​​មួយ​មុខ​ទៀត គឺ​រិត​តែ​ប្រសើរ។ រវាង​​ឆ្កែ និងកណ្តុរ, ​សោហ៊ុយ​ចំណាយ​ចិញ្ចឹម​កណ្តុរ ច្បាស់​ជា​អស់​តិចជាង​ចិញ្ចឹម​ឆ្កែ​, តែ​​ចំពោះ​ប្រសិទ្ធិភាព​ការងារ​​វិញ គឺ​ត្រូវ​រង់ចាំ​មើល​តទៅ​ទៀត…។

អ្នក​ជំនាញ​​ស៊ីម៉ាក់​ដដែល​ បាន​បន្ត​​អះអាង​ថា ដោយសារចំការ​មីន​ស្រុក​យើង​ភាគ​ច្រើន​​ មាន​​ភូមិសាស្រ្តស្មុគ្រស្មាញ ដូច​ជា​ព្រៃ​ក្រាស ឬព្រៃឫស្សីជា​ដើម ដូច្នេះ​​ការ​ប្រើ​ប្រាស់​កណ្តុរ​ ​ប្រហែល​ជា​ទៅ​មិន​រួច​ទេ…។ តាម​មើលទៅ MDR អាច​ប្រើ​ប្រាស់​បាន ​នៅ​ក្នុង​សកម្មភាព​​​បង្រួម​​ផ្ទៃដី​ចំការមីន ដែល​ភាសា​បច្ចេកទេស​​បោស​សំអាត​មីន​ ហៅ​ថា វិធីសាស្រ្ត​​ស្រាវ​ជ្រាវ​មូលដ្ឋាន (Baseline Survey)​ ​ព្រោះ​ថា​ វិថីសាស្រ្ត​​នេះ​ច្រើន​តែ​ប្រតិបត្តិការ​នៅ​លើ​ផ្ទៃដីវាលៗ​, ជា​ផ្ទៃដី​ដែល​មិន​មាន​ភូមិសាស្រ្ត​ស្មុគ្រស្មាញ​…៕

Apopo-HeroRat-Tanzania

Mine Detection Rat កំពុង​ប្រតិបត្តិការបោសសំអាត​មីន នៅ​​ក្នុង​ប្រទេស​ពីរបី​នៃ​ទ្វីបអាហ្រ្វិក (រូបថតពីគេហទំព័រភាសាបរទេស)

ស្រុកស្រែ

 

Advertisements

4 responses to “កណ្តុរហិតមីន​ ​នឹង​មាន​វត្តមាន​​​នៅ​ស្រុក​យើង ​នា​ពាក់​កណ្តាល​ខែ​កក្កដា ​ខាង​មុខ​នេះ​

  1. ប្រយ័ត្ន​ឆ្មា​ចាប់​ឆី​អស់ ហាហាហ

  2. ដឹង​ឆ្មា​ទាន់​មនុស្ស​អត់​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s