វិចិត្រសាល

គួរដាំដើមឈើមាន​តម្លៃនៅ​តាម​បណ្តោយ​​វិថី ​អង្គរ-ឃ្យុងយូ


មិន​​មាន​បំណង​រិះគន់ ឬមាន​ការ​​​ទើស​ចិត្ត ទើស​ថ្លើម​អីទេ, តែនេះ​គឺ​គ្រាន់​តែ​​ជា​ការ​យល់​ឃើញ​ផ្ទាល់​របស់​​ស្រុកស្រែ​ខ្ញុំ​​ប៉ុណ្ណោះ…។

ដោយ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​រង្វង់មូល​អង្គរ-​ឃ្យុងយូ កាល​ពីម្សិលមិញ, ខ្ញុំ​ចាប់​អារមុ្មណ៍​ឃើញ​ថា នៅ​អម​សងខាង​វិថី​​ទាំង​បួន​ខ្សែ​ដែល​បែក​ចេញ​ពី​រង្វង់​មូលនេះ មាន​ដើម​ឈើ​ពណ៌​បៃតងហូរ​ហែ​មួយ​ចប់​ផ្លូវ។ ដើម​ឈើ​ទាំងនេះ បាន​ដាំ​ដំណាល​គ្នា​នឹង​ការ​ស្ថាបនា​​ថ្នល់​កៅស៊ូ​នេះ​ដែរ។

អ្វី​ដែល​ជា​ការ​គួរ​អោយ​សោក​ស្តាយនោះ​គឺ ​ដើម​ឈើ​ទាំងអស់​នេះ ពេល​ធំ​លូត​លាស់​ទៅ បាន​​ត្រឹម​តែ​​ល្អ​មើល ឬបានត្រឹម​តែ​​​​បង្កើត​ជា​ម្លប់​ប៉ុណ្ណោះ ដោយ​មិន​អាច​​មាន​តម្លៃជា​ព្រលឹង, ​ជា​អត្ត​សញ្ញាណ ឬ​ផ្តល់​ជា​​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​អ្វី​បន្តិច​ទាល់​តែ​​​សោះ។ សំរាប់​ខ្ញុំ, ថ្នល់​ទាំង​បួន​ខ្សែនេះ គួរ​តែ​ខ្សែទីមួយ ​​ដាំដើម​បេង, ខ្សែទីពីរ ដាំ​ដើម​ក្រញូង, ខ្សែទីបី ដាំដើម​ធ្នង់, និង​ខ្សែ​ទីបួន ដាំដើម​នាងនួន ជាដើម… ហើយ​បើ​បែប​នេះមែន, ​វិថី​ទាំង​បួន​ខ្សែ​នេះ ក៏គួរ​តែ​ដាក់​ឈ្មោះ​តាម​ដើម​ឈើ​ដ៏​មាន​តម្លៃ​ទាំងអស់​នោះដែរ ទើប​សក្តិ​សម​បំផុត​សំរាប់​ទីក្រុង​ប្រាសាទ​បុរាណ​របស់​យើង​នេះ ។

គ្រាន់​តែ​គិត​លេងៗ​ទេ​បាទ!… ព្រោះថា ដើម​ឈើ​ដ៏​មាន​តម្លៃ​ដូច​បាន​រៀប​រាប់​ខាង​លើ​​នេះ​​ ងាយ​ដាំបំផុត ហើយ​បើ​ដាំ​រួច ​​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​​ជា​ប្រចាំ​ទៀត​​ គឺ​ងាយ​នឹង​ធំ​លូត​លាស់​ណាស់។ ជាក់​ស្តែង កាល​ពី​ឆ្នាំ​២០០៦, ខ្ញុំ​ និង​មិត្ត​រួម​ការ​ងារ បាន​រួម​គ្នា​ដាំ​ដើម​ធ្នង់នៅ​ខាង​ក្រោយ​​អគារ​ធ្វើការ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បច្ចុប្បន្ន ដើម​ធ្នង់​ទាំង​អស់​នោះ បាន​ធំ​លូត​លាស់​មែនទែន ទាំង​​ទំហំ និង​កំពស់​ ដ៏មិន​គួរ​អោយ​ជឿ…៕

ស្រុកស្រែ

Advertisements

9 responses to “គួរដាំដើមឈើមាន​តម្លៃនៅ​តាម​បណ្តោយ​​វិថី ​អង្គរ-ឃ្យុងយូ

  1. ចិត្តដូចគ្នាម្លេះឪ ង៉ៃមុនកូនជិះកាត់ចេញពីសាលាខេត្តថ្មីទៅមុខអង្គរ ឃើញតែដើមត្បែងត្រាច ក៏នឹកថា ហើយចុះនាងនួន បេងក៏គេមិនដាំ?

    លោកឪពុកក្មេកអើយ ផ្លូវឃ្យុងយូនេះ បើសួរអ្នកសៀមរាប គេនឹងប្រាប់យើងថាផ្លូវហ្នឹងគេហៅផ្លូវ (លេខ) ៦០ (ហុកសិប) ទេ។ គេអត់ចង់ហៅឃ្យុងយូឡើយ 😀

    • ផ្លូវទាំងអស់​មានបួន។ ចុះបើឧបមាថា ផ្លូវមួយដាំដើមនាងនួនសុទ្ធ រួច​ហៅ​ផ្លូវនោះជា «វិថីនាងនួន», ហើយ​ផ្លូវមួយទៀត​ដាំដើមបេងសុទ្ធ រួចហៅ​ផ្លូវនោះ​ជា «វិថីបេង» តើ​មិន​ពីរោះ​ទេឬ​អាកូនប្រសារ?… 😀

      • ពីរោះតើឪ! តែមិនដឹងជាបងវិស្វករណាគាត់ ដេសាញប្លង់មកចេញ ម៉ៃសាក់ ត្រាច និងត្បែងចឹងរ៉ូវ។

        • អត់អញ្ចឹងទេ អាកូនប្រសារ…។ ផ្លូវពីរង្វង់មូលទៅលិច, ទៅចេញចំពេទ្យ​គន្ធបុប្ផា ឃើញដាំ​សុទ្ធ​តែ​ដើម​អង្កាញ់ ដែល​មាន​ផ្កាពណ៌លឿង…។ ដើមអង្កាញ់​នេះ ប្រហែល​ជា​ដាំវា​ក្នុង​បំណង​​យក​ឬស ដើម្បី​យក​ទៅ​ផ្សំ​​ធ្វើ​ឳសថ​បុរាណ​ហើយ​មើល​ទៅ 😀 ឬ​បើ​មិន​អញ្ចឹងទេ គឺដាំ​វា​គ្រាន់​យក​ស្លឹក​ធ្វើ​សំរាម..!!..

          ឯកំណាត់​ផ្លូវ​ពី​រង្វង់មូល​ចេញ​មក​ផ្លូវ​ជាតិ​លេខ៦, ជា​ផ្លូវ​ចេញមក​ចំ​អូតែល​ស្មាយលីង គឺ​ដាំ​សុទ្ធ​តែ​ដើម​សាលបាំង…។ ដើម​សាលបាំង​នេះ ដល់​ពេល​វា​ធំ​បន្តិច​ទៀត​ទៅ វា​ក៏​ងាយ​ស្រួលសំរាប់​​បុរសៗ ឈរបាំង«បាញ់ទន្សាយ»​ដែរ..!!.. 😀

  2. បើដាំដើមឈើមានតម្លៃដូចលោកពូមានប្រសាសន៍ នោះពិតជាពិបាក​ហើយ ព្រោះនៅពេល​ដែលវាធំពេញរូប​ពេញរាង ពិតជាមានសង្រ្គាម​ដោយ​សារវាមិនខានទេ ។

    • ជួនកាលគេគិតថា ដាំដើមឈើ​មាន​តំលៃ ដល់​ពេល​ត្រូវ​ការ​ពង្រីក​ថ្នល់​ទៅ នឹង​ត្រូវ​កាប់​ចោលនាំ​តែ​ស្តាយ​ទេ…។ ដូចនេះ ដាំអាមិន​សូវ​មាន​ប្រយោជន៍ទៅ ទើប​មិន​សូវ​ស្តាយ​កំឡាំង!… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s