វិចិត្រសាល

​ទិដ្ឋភាព​អាងទឹកកំពីងពួយ ​នាដើម​ខែកក្កដា នេះ…


ការបង្ហូរទឹកពីក្នុង​អាង យកទៅ​ធ្វើ​ស្រូវ​ប្រាំង តាំងពីបុណ្យចូលឆ្នាំចិន រហូត​ដល់​ផុត​រដូវ​បុណ្យ​ចូល​ឆ្នាំខ្មែរ… វាជា​មូលហេតុ​នាំ​អោយ​អាងកំពីងពួយ អស់ទឹក!…” នេះគឺ​ជា​ប្រសាសន៍​របស់​បុរស​ម្នាក់ ជា​ម្ចាស់​តូបមួយ​នៅជាប់​ទ្វារទឹក​ធំ នៃ​ទំនប់​អាងទឹក​កំពីងពួយ ។ បុរស​ម្នាក់​នេះ ថែម​ទាំង​ត្អូញត្អែរទៀតថាៈ “នៅទីនេះ បើកាល​ណា​អត់​ទឹក, អត់ភ្ញៀវ…” ។

តាម​ពិតទៅ ការ​បង្ហូរ​ទឹកពី​អាងកំពីងពួយ ដើម្បី​យក​ទៅ​ស្រោច​ស្រព​ស្រែប្រាំងជា​ច្រើន​ពាន់​ហិកតា​នៅ​ខាង​ក្រោម​ទំនប់ អាច​មិនមែន​ជា​មូល​ហេតុ​នាំ​អោយ​គោក​រីង​ទឹក​អស់​ពី​ក្នុង​អាង ដូច​ការ​អះអាង​របស់​​បុរស​ខាង​លើ​នេះ​ទេ។ តាម​ខ្ញុំ​យល់ គឺ​មក​ពី​ការ​កាយ​ទំនប់​បង្ហូរ​ទឹក​ចេញ កាល​ពី​រដូវ​វស្សា​ឆ្នាំទៅ ដើម្បី​បើក​មុខ​ទឹក ​បញ្ជៀស​ពីការ​បាក់​ដាច់​ទំនប់​ ទើប​ជា​មូលហេតុ​នាំ​អោយ​រីង​អស់​ទឹក​បែប​នេះ ។

មើលទៅផ្ទៃដីបាតអាងរីងគោក ដែល​លាត​សន្ធឹង​ឯនាយ​ជាប់​ជើង​ភ្នំ រហូត​មក​ដល់ចំ​ខាង​មុខ​ទ្វារទឹកធំ ឃើញ​តែ​ភ្នក់​ផ្សែងហុយថ្គោល​ឡើងជា​ច្រើន​កន្លែង ដោយសារ​តែ​​អ្នក​ស្រុក​ដុត​ធ្វើ​ចំការ​ដំណាំ ។ ចំណែក​ទិដ្ឋភាពផ្ទៃអាងទឹក​​ទាំង​មូល​វិញ ពេលសំឡឹង​​ទៅ​ឆ្ងាយ​យូរ​​ទៅ គឺមាន​អារម្មណ៍​ហេង​ហាង ស្រងេះ​ស្រងោច​ណាស់ ។ នេះ​ចូល​ដល់​ដើម​រដូវ​​វស្សា មាន​ភ្លៀង​ជា​ច្រើន​មេ​បង្អុរចុះមក ធ្វើ​អោយ​រុក្ខជាតិ​ប្រែពណ៌​បៃតង​ គ្រាន់​នឹង​ត្រជាក់​ភ្នែក​ផង… ហើយ​ចុះ​បើ​​កាល​ពីចុង​​រដូវ​ប្រាំង មិន​ទាន់​មាន​ភ្លៀង​កក់ខែវិញ, តើ​ផ្ទៃ​អាង​ទឹក​កំពីងពួយ នឹង​មាន​ទិដ្ឋភាព​សោះ​កក្រោះ​យ៉ាង​ម៉េច​ទៅណ៎..??…

ទាក់ទង​នឹង​ប្រសាសន៍​របស់​បុរស​ម្ចាស់​តូប ដែល​​ត្អូញត្អែរ​ពី​ការ​ «អត់ទឹក, អត់មាន​ភ្ញៀវ​មក​លេង​កំសាន្ត​នៅ​អាង​កំពីងពួយ» គឺ​ពិត​ជា​ត្រឹមត្រូវ​ណាស់។ សំរាប់​អ្នក​លក់​ដូរ​នំចំណី និង​ម្ហូប​អាហារ​នៅ​ទីនេះ បើ​កាលណា​អត់ទឹក នឹង​នាំ​អោយ​អត់មានភ្ញៀវ… អត់​មាន​ភ្ញៀវ នាំអោយ​អត់​​​​​មាន​ចំណូល​ប្រចាំ​ថ្ងៃ​ដែរ… ៕

ស្រុកស្រែ

Advertisements

6 responses to “​ទិដ្ឋភាព​អាងទឹកកំពីងពួយ ​នាដើម​ខែកក្កដា នេះ…

  1. ចូលរួមត្រេកអរផង ពូចូលផ្ទះស្រុកស្រែបានវិញ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s