អំពីខ្ញុំ

ថ្ងៃនេះ ទី២០ ខែកញ្ញា ឆ្នាំ២០១១…

ខ្ញុំបង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវកំណត់ហេតុ យោបល់ និង​ទស្សនៈ​ផ្ទាល់ខ្លួន ព្រមទាំងរូបថតផ្សេងៗ ដែលខ្ញុំបានថតនៅតាមទីជនបទ ស្រែ​ចំការ​ក្នុងស្រុកខ្មែរយើង។ ខ្ញុំស្រឡាញ់ចូលចិត្តទេសភាពជនបទស្រែចំការណាស់… ។​ ហេតុនេះ​ហើយបានជាខ្ញុំជ្រើសរើសឈ្មោះគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំថា ស្រុកស្រែ

ខ្ញុំជាអ្នករស់នៅជនបទ​ស្រែចំការ ដូចអ្នកស្រែចំការខ្មែរយើងទូទៅដែរ… គឺជា​អ្នក​ស្រុក​​ដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត។ បច្ចុប្បន្ន ​ខ្ញុំ​ប្រកប​ការងារ​​ជាបុគ្គលិកសាមញ្ញ ធម្មតានៅក្នុងអង្គការមនុស្សធ៌មមួយ។ ឆ្លៀតពេល​ទំនេរ​ក្នុង​ថ្ងៃ​ឈប់​​សំរាក ខ្ញុំនឹង​ចូលរួម​ចែក​រំលែក​នូវ​បទពិសោធន៍ និងចំណេះដឹង ព្រម​ទាំង​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​ទីនេះ ហើយ​ខ្ញុំក៏សប្បាយ​រីករាយ​ក្នុងការ​រៀន​សូត្រ​នូវ​ចំណេះ​ដឹង​ទាំងឡាយ ពីអស់​លោក​អ្នក​ដែល​នៅ​ជុំវិញ​ខ្ញុំ​ ក្នុង​ទី​នេះ​​ផងដែរ…៕

ស្រុកស្រែ

Advertisements

53 responses to “អំពីខ្ញុំ

  1. មាន​ហ្វេសប៊ុកអត់​ពូ ?

  2. អរគុណតាម៉ាប់… ខ្ញុំ​នេះ​ស្រែណាស់​ អត់មាន​ទេ។ ចាំរកមើល​បង្កើតអា ខ្វេះប៊ុក នេះ​នឹងគេ​មួយ​ដែរ​សិន ព្រោះ​មាន​គ្នី​គ្នា​យើង​ច្រើនដែល​បាន​សួរ​មក​ខ្ញុំ​ថា ​មាន​អា​ ខ្វេះប៊ុក ​នេះ​អត់? ហើយ​មើល​ទៅប្រហែល​ជា​បង្កើត​ថ្ងៃ​នេះ​ហើយ ដើម្បី​អោយ​ទាន់​សម័យ​នឹង​គេ… ហិហិហិៗៗៗ…

  3. បង​ស្រុក​​ស្រែ! តើ​ឈ្មោះ​ពិត​ឈ្មោះ​អី​ទៅ ខ្ញុំ​គួរ​ហៅ យយ៉ាង​មេច?

  4. សាម៉ាឌី និង​តាម៉ាប់ សាក search រកមើល​ក្នុង facebook ដាក់​ថា sroksrear ទៅ​ប្រហែល​ជា ឃើញ​ខ្ញុំ​ហើយ… យកល្អ​ សាម៉ាឌី តាម៉ាប់ និង ឧត្តម ហៅ​ខ្ញុំ​ថា បងស្រុក​ស្រែ​ ​ទៅរាង​ពិរោះបន្តិច… ចាំ​​ស្គាល់​គ្នា​បន្តិចទៀត ខ្ញុំ​នឹង​អោយ​លេខ​ទូរស័ព្ទ​ទាក់​ទង​ផ្ទាល់​តែ​ម្តង។ អរគុណ​ច្រើនណាស់…

  5. បង​ស្រុក​ស្រែ​កំពុង​នៅ អំពេញ ឬ ​នៅ​ក្រៅ?

  6. ពេលនេះ​ខ្ញុំ​កំពុង​នៅ​អំពេញ… តែ​មិន​ទៀង​ទេ ជួនកាល​ស្អែក​សួរ​ខ្ញុំ​ទៅ ខ្ញុំកំពុងនៅ​ព្រះវិហារ​ក៍​អាច​ថាបាន…ហើយ​ខានស្អែកឡើងសួរ​ម្តង​ទៀត ​ខ្ញុំ​កំពុង​តែ​នៅ​ប៉ៃលិន​ក៍​អាច​ថា​បាន… គឺ​ដំណើរ​មិនទៀង ប្រេចប្រុច បាត់ឈឹង…​ដូច​ពួក​សំរាល​ខ្លួន​ក្នុង​កុង​ចិន​បុរាណ… ហេហេ… ​តែ​ជានិច្ចកាល ខ្ញុំ​នៅ​ព្រៃ នៅជនបទ ច្រើន​ជាង​នៅ​ក្នុង​ក្រុង…

  7. សួរស្តីបង​ ស្រុកស្រែ
    តើខ្ញុំអាចសុំស្កាល់លេខទូស័ព្ទបងបានអត់?ហើយបងកុំភ័យអី ខ្ញុំគ្មានបំណងអ្វីទេ​គ្រាន់តែចង់ឲបងជួយបង្រៀនអំពី វិបសាយ​ wordrees ។សូមបងមេត្តាផងណា​ ។តាមរយៈអីមែលខ្ញុំ rody.horm@yahoo.com .អរគុណទុកជាមុន​ ណា​ ។

  8. ចាំស្អែកខ្ញុំនឹងទាក់ទង…

  9. អរគុណ ណាបង​ ស្រុកស្រែ

  10. បាត់អ្នកភូមិwordpress អស់!!សុំចូលមើលផង

  11. សុំកន្លែងម៉ាជ្រុង គ្រាន់បានង្គុយស្ដាប់ផង !

  12. បាទ​អរគុណលោក accharia… សូមអញ្ជើញ​តាមសប្បាយ​ចុះ… ខ្ញុំ​ក៍​ចង់​ទៅ​អើត​មើល​ផ្ទះ​លោក​បន្តិច​ដែរ ក្រែងលោ​បាន​ប្លែក​ភ្នែក ​ប្លែក​ត្រចៀក​ខ្លះ…

  13. សួស្តីបងស្រុកស្រែ! ពិតជាសប្បាយពន់ពេកក្រៃដែលបានចូលមកលេង ផ្ទះផន់បង។ សូមមេត្តារាប់អានខ្ញុំផង ខ្ញុំជាអ្នកថ្មីថ្មោងបំផុតក្នុងវើតប្រេស អត់សូវស្គាល់គេ ឯងទេ។ តែក៏ស្គាល់បងម្នាក់ដែរ។

  14. ពិតជា រំភើបចិត្តណាស់ចំពោះ ការស្វាគមន៏ និង ចូលលេងផ្ទះរបស់ខ្ញុំ របស់បង តែខ្មាសអៀន បន្តិចហើយ ផ្ទះនេះមានតែសំបកមិនទាន់មានគ្រឿងសង្ហារឹមអីនោះទេ។ សង្ឃឹមថាបងមិនប្រកាន់ទេ ។

  15. ចូលចិត្តទិដ្ឋភាពស្រុកស្រែដូចខ្ញុំដែរ ថតរូបឲ្យច្រើនផ្ញើខ្ញុំផង 🙂

  16. ស្ដាប់ទៅ ដូចជាសប្បាយណាស់អ្នកភូមិwordpress។
    មានអារម្មណ៏ចង់តែបង្កើតភូមិគ្រឹះផ្ទាល់ខ្លួនមួយដែរ 😀

    • អរគុណ… ខ្ញុំថាយកល្អ នាងទាវគួរបង្កើតផ្ទះមួយនៅទីនេះទៅ… ខ្ញុំស្រុកស្រែ ជាភ្ញៀវរបស់ទាវ ម្នាក់ហើយ 😀
      ខ្ញុំបានបង្កើតប្លុកស្រុកស្រែនេះ ម្ងៃនុះសោះ ឥឡូវដល់រាប់ម្រាមដៃ ម្រាមជើងទៅ គិតមកដល់ង៉ៃនេះ បានជាង ៦ខែហើយ… គិតទៅសប្បាយម្យ៉ាងដែរ មានផ្ទះនេះមួយគ្រាន់មិនសូវអផ្សុក… តែដោយសារកិច្ចការនៅផ្ទះខ្ញុំស្រុកស្រែនេះហើយ បានជាសក់ខ្ញុំ វានាំគ្នាជ្រុះពីក្បាលជិតអស់ហើយ… 😦

  17. ក្មេងសម័យអ៊ីម៉ែល

    បងសូមបងជួយអត្ថាធិប្បាយអំពីលោកឈូក​ បន់ ដិត ដែលបាញ់កម្មការិនី​ឲ្យរង​របួស៣នាក់ ហើយតុលាការចោទថា បង្កហេតុដោយអចេតនា…………

  18. សប្បាយណាស់អ្នកទាំងអស់គ្នា! អោយខ្ញុំសូមចូលរួមសប្បាយផងបានទេ?​​
    នេះគឺជាផ្ទះរបស់ខ្ញុំ http://cambodiabulletin.wordpress.com/ http://globalbc-news.blogspot.com/ សូមជួយទៅលេងផង ខ្ញុំទើបតែកសាងទេ ប្រកដជាមានការខ្វះខាតហើយ សូមកុំប្រកែប្រកាន់អីណា!!!

  19. ខ្ញុំស្រឡាញ់website នេះខ្លាង់ណាស់

    • អរគុណ keb18… សង្ឃឹមថា ស្គាល់ផ្ទះ​ខ្ញុំ​ហើយ នឹង​ឧស្សាហ៍មក​លេង​ខ្ញុំ​ញឹក​ញាប់​ជា​មិន​ខាន… ហើយ​បើ​​ម្ចាស់​ផ្ទះ​អត់នៅ keb18 អាច​កកូរកកាយ​ផ្ទះ​ខ្ញុំ​បាន​ ម៉ាស្រឡាញ់… 😀

  20. អរគុណច្រើន! សូមជួយបង្ហាញផ្លូវដែលត្រូវទៅល្វាឯមអោយបានច្បាស់ ព្រោះខ្ញុំចង់ទៅតែមិនច្បាស់សោះ!

  21. រស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត?ចឹងមានតែអ្នកភូមិដើមចាន់មែន?

  22. ចង់សួរពីអីនឹង?ដាក់តែមួយម៉ាត់កំបុតចឹងនីស

  23. ខ្ញុំចង់ចេះធ្វើប្លុកដូចនេះ ដែរតើជួយបង្ហាញខ្ញុំបានអត់?

    • អរគុណ Khmer Mon… ជំរាប​តាម​ត្រង់​ចុះ វិជ្ជា​គុណ​ខាង​អាធី​របស់ខ្ញុំ អាច​ចាត់​ក្នុង​ចំណាច់​ថ្នាក់ “ម៉ាំងកាយេ” ចំ​ហើយ… បាន​ន័យ​ថា ខ្ញុំ​ក៏​អត់​ចេះ​ដែរ​ទេ… តែ​បើ​ចេះ​អាន​អង់គ្លេស​ខ្លះ គឺ​អាច​ធ្វើ​បាន​ហើយ… បើ​មាន​ពេល​ក៏​ខ្ញុំ​អាច​ប្រាប់​បាន​ដែរ… :-D​

  24. សួស្តី ស្រុកស្រែ.. ខ្ញុំបានអានប្រវត្តិសម្តេចជួនណាតក្នុងប្លុករបស់លោក មានចំណាប់អារម្មណ៍ណាស់ ចង់សូមឯកសារនេះមកផ្សាយបន្តតាម៥០០០ឆ្នាំ. តើបានទេ.. សូូមផ្ញើbook pdf file to channasrong@gmail.com បើមិនយល់ទាស់។ សូមអរគុណ ចាន់ណា

  25. ពូស្រុកស្រែនៅត្រើយខាងកើតទន្លេបាសាក់មិនដឹងជាម្តុំណាទេ។ ព្រោះទន្លេបាសាក់មានប្រវែងមិនខ្លីទេ។ បើដើមទន្លេមានតែព្រែកប្រា បើកណ្តាលទន្លេមានតែម្តុំវត្តទួលព្រះរាជា ហើយបើចុងទន្លេមានតែម្តុំវត្តសំរោងអណ្តែត។

  26. ជំរាបសួរលោកពូ
    នាងខ្ញុំរីករាយណាស់ដែលបានមកដល់ផ្ទះលោកពូ​ 🙂

  27. សួស្តីបងស្រុកស្រែ! ខ្ញុំឈ្មោះផានិត ជាអ្នកផលិតបទយកការណ៍នៅទូរទស្សន៍ភិអិនអិន! ថ្មីៗនេះ ខ្ញុំបានចុះទៅផលិតបទយកការណ៍អំពីភូមិព្រែកក្មេង។ ខ្ញុំឃើញរូបថតបងដែលបង្ហាញពីទឺកជំនន់នៅភូមិព្រែកក្មេង។ ខ្ញុំមានបំណងសុំរូបបងខ្លះៗដើម្បីដាក់ក្នុងបទយកការណ៍របស់ខ្ញុំ តើបងអនុញាតិទេ? ខ្ញុំនឹងដាក់ឈ្មោះបងជាម្ចាស់រូមថតទាំងនេះពេលខ្ញុំផ្សាយចេញ។ ខ្ញុំសូមអរគុណចំពោះការឆ្លើយតបរបស់បង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s