វិចិត្រសាល

លាហើយ… វ៉ើតប្រេស..!!..


មួយរយៈចុងក្រោយនេះ ខ្ញុំមិនបានសរសេរ​ប្រកាស​ថ្មីៗ ដើម្បី​ចុះ​ផ្សាយ​នៅ​ទីនេះទេ។ មាន​រឿងរវល់​ពីរ ដែល​នាំ​អោយខ្ញុំ​មិន​​បន្ថែម​ព័ត៌មាន​ថ្មីៗគឺ៖ ទីមួយ ​រវល់​ដោះ​ស្រាយ​បញ្ហា​រឿង​ក្រពះ!… ព្រោះ​រឿង​ក្រពះ ជា​បញ្ហា​អាទិភាព​សំខាន់…។ ឯ​​ទីពីរ គឺរវល់​នឹង​កិច្ចការ​ដែល​មិន​គួរ​​រវល់!… នោះ​គឺ​ការ​មិន​អាច​​ទូទាត់​ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ ជូន​ទៅ​ក្រុម​ហ៊ុន​វ៉ើតប្រេស​បាន។ ដូច្នេះ​ ខ្ញុំត្រូវ​​រវល់ក្នុង​ការ​​រើ​ផ្ទះ​ពីទីនេះ ទៅ​សង់​នៅ​កន្លែង​ផ្សេង​ ដោយ​រក្សា​ទុក​អាស័យដ្ឋាន​ sroksrear.com អោយ​នៅ​ដដែល ដែល​ការ​ងារ​នេះ នឹង​បញ្ចប់​នៅ​ក្នុង​សប្តាហ៍​នេះ​ហើយ…។

ទាក់​ទង​រឿង​​​ទូទាត់​ថ្លៃ​សេវា​ប្រើ​ប្រាស់​ប្រចាំ​ឆ្នាំ​ (Domain Mapping and Domain Registration for sroksrear.com) ខ្ញុំក៏​មិនយល់ដែរ​​ថា​ ម៉េចបាន​ទៅ​ជា​អញ្ចឹង​?… ព្រោះការទូទាត់​ជូន​ក្រុមហ៊ុនវ៉ើតប្រេស​​មួយ​នេះ នឹង​ធ្វើ​ឡើង​តាម​រយៈ VISA Card or Master Card ដែល​តំរូវ​អោយ​អ្នក​ទូទាត់​​ ត្រូវតែ​បំពេញ​នូវ​ព័ត៌មាន​មួយ​ចំនួន នៅ​ក្នុង​ទំរង់​​បែបបទ​នៃ​ការ​ទូទាត់នេះ។ តែអ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​ប្រទេស​​កម្ពុជា​យើង​ មិន​មាន​ឈ្មោះ​​នៅ​ក្នុង​បញ្ជី​​សំរាប់​ធ្វើ​ការ​ទូទាត់​ឡើយ។ ​ហេតុនេះ​ហើយ ទើប​ខ្ញុំ​គាំង​ស្ញេញ​ត្រឹម​ណឹង..!!..

ដល់​ខ្ញុំ​ទូទាត់​ថ្លៃ​ប្រើ​ប្រាស់​អត់កើត, ខ្ញុំ​មាន​ជំរើស​តែ​មួយ​គត់​ដែល​​ត្រូវ​ធ្វើ គឺ​​ត្រូវរើ​ចាន​ឆ្នាំង​​ពី​ទីនេះ ទៅ​នៅ​កន្លែង​ផ្សេងតែ​ប៉ុណ្ណោះ។ ហេតុនេះ សំរាប់​ខ្ញុំ, គឺ​នៅ​សល់​តែ​ពាក្យ: «Goodbye… WordPress ចោរម៉្រាយ..!!..» តែ​មួយ​ម៉ាត់​​នេះ​ឯង… 😀

ស្ថិត​ក្នុង​សភាព​ស្ងៀម​ស្ងាត់​នេះ, ខ្ញុំ​កំពុង​សិក្សា​ពី​ប្រពៃណី ទំនៀម​ទំលាប់​របស់​ជន​ជាតិ​​ឥស្លាម​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងបច្ចុប្បន្ន។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏មាន​ផែនការ​​ថត​ផ្តិត​យក​ទិដ្ឋភាព​​ព្រះវិហារ​ឥស្លាម (Mosque) នៅ​ក្នុង​ប្រទេស​យើង​ផងដែរ សំរាប់​ទុក​ជា​ឯកសារ​នៅ​ទីនេះ​។

នៅ​មាន​ប្រធានបទ​សំខាន់ៗ​ ជា​ច្រើន​ទៀត ដែល​ខ្ញុំ​ត្រៀម​ចុះផ្សាយ ចែក​រំលែក​នៅ​ទីនេះ… គឺ​ក្រោយ​ពេលដែល​​ខ្ញុំ​រៀប​ចំផ្ទះ​​នៅ​កន្លែង​ថ្មី​រួច…៕

wordpress_form

WordPress Form សំរាប់​បំពេញ​ក្នុង​ការ​ទូទាត់​ថ្លៃ​សេវា​ប្រើ​ប្រាស់

wordpress_form

នៅត្រង់ប្រអប់​ «Select Country» គឺ​មាន​ឈ្មោះ​ប្រទេសនានា​​ទាំង​អស់​នៅ​លើ​ពិភពលោក, អភ័ព្វតែ​ប្រទេស​កម្ពុជា​យើង​មួយ មិន​មាន​ឈ្មោះនឹង​គេ..!!.. ម៉េចបានទៅជាអញ្ចឹង?…

ស្រុកស្រែ

22 responses to “លាហើយ… វ៉ើតប្រេស..!!..

  1. ឱលោកឪពុកក្មេកហើយ ខ្ញុំស្មានថាពូត្រូវទៅណាឆ្ងាយ។

    ខ្ញុំរើបានតិចតួចទៅកផ្ទះថ្មី តែកន្លែងណាក៏ខ្ញុំមិនប្រាកដប្រជាជាមួយវាទេ។

  2. ឃីងដុះម្រះអុហ្វសិតវ៉ុនដឹរ ម៉េចចឹង?!!!!!?

  3. ពូ ចឹងផ្ទះចាស់នេះគិតម៉េច បិតទ្វារចាក់សោ ឬក៏នៅអាដែល? ចូលបានហេស?

  4. ហេតុ​អី​មិន​ទាក់ទង​សួរ​ខាង​វ៉ឺដប្រេស​មើល​ទៅ ក្រែង​ល​គេ​ភ្លេច​បញ្ចូល​ឈ្មោះ​ប្រទេស​យើង?

  5. ស្មានតែពួកវើដប្រែសរំលោភយកដីធ្លីទៅធ្វើសម្បទានសេដ្ឋកិច្ច
    ឈូសឆាយដោយទាំងផ្ទះ ស្រុកស្រែ ដែរបាត់ហើយ !

    ពួកវើដប្រែសដូចអន់ដល់ហើយ អោយអ្នកភូមិខ្មែរចូលមកសង់ផ្ទះ
    កើតកូនកើតចៅនិយាយខ្មែរឡើងពេញភូមិហើយ ស្រាប់តែថាអត់
    ស្គាល់ស្រុកខ្មែរ ! 😀

  6. ចុះ​កាល​ពី​ទិញ sroksrear.com កាល​មុន​ទិញ​ម៉េច​បាន?

    • កាលពីដំបូង ទិញបាន​ធម្មតា…។ ទើប​តែ​ពេល​​ត្រូវ​ទូទាត់​ឡើងវិញម្តង​ទៀត​នេះ (Renew) ក៏មាន​បញ្ហា​​អញ្ចឹង​​ទៅ។ ខ្ញុំ​គិត​ថា ប្រហែល​ជាមាន «គេ» ចង់​តាម​ដាន​អត្តសញ្ញាណ​របស់​ម្ចាស់​ប្លុក​នីមួយៗ​ហើយ ទើប​បាន​មាន​ករណី​បែប​នេះ​កើត​ឡើង…។ នេះ​ជា​មហា​សេរីភាពខាង​សារព័ត៌មាន​នៅ​ស្រុក​យើង​ហើយ… 😀

  7. បងប្រុសញ៉ុមបានជួប ប្លក់របស់បងមើលហើយពិតជាគួរអោយអារម្មណ៏​ណាស់ តើប្អូនអាចសុំចូលរួមផងបានទេបង ប្អូនជាមនុស្សចំណូលថ្មីសុំបង​ត្រង់ៗបែប​នឹងមិនដឹងថាបងស្វាគមន៏រឺក៏អត់ទេ?

  8. ចូលរួមអបអរសាទរ លោកស្រុកស្រែ ដែលមានផ្ទះថ្មីតែមិនមែនទឹកដីនេះ។
    ចង់រកលោកតើនៅកន្លែងណា? ជួយប្រាប់ផង!

    • ខ្ញុំនៅទីនេះ​ដដែល​ទេ ម៉ែអាថ្លែន… គ្រាន់តែ​ថា ចានឆ្នាំងខ្ញុំ គឺ​ខ្ញុំ​ត្រូវ​រើ​ចេញ​ពី​ទីនេះ​ហើយ ព្រោះដោយ​សារ​តែ​​ខ្លាច​ពួក​ទមិឡ វា​បិទ​ចោល​ខាន​បាន​ប្រើ… 😀

  9. ខ្ញុំព្យាយាមកូពីប្លក់ពូទុក តែកូពីពីរថ្ងៃហើយ បានជាង៦ជីកាបៃនៅតែមិនហើយទៀត កូពីទុកខ្លាចគេបិទចោល អត់មានអីមើល។ ប្រហែលត្រូវរង់ចាំអាទិត្យក្រោយទៀតហើយ។

  10. អរគុណហើយបងប្រុស !

បញ្ចេញមតិ