វិចិត្រសាល

សំរាប់​អ្នក​បើក​បរ ​មិន​គោរព​ភ្លើង​ស្តុប…


ការបើកបរ​ មិនគោរព​ភ្លើងស្តុប

ការបើកបរ​ មិនគោរព​ភ្លើងស្តុប

រថយន្ត​ពណ៌ខ្មៅ​ក្នុង​រូបថត​ខាងលើ​នេះ បាន​បើកបរ​យ៉ាង​អឿ​តែ​ម្នាក់​ឯង ឆ្លង​កាត់​ផ្លូវ​ខ្វែង ទាំង​ភ្លើង​ស្តុប​ពណ៌​ក្រហម ដែល​អ្នក​ដំណើរ​​ទាំង​អស់​នៅ​​លើ​ដង​ផ្លូវ ​​​គោរព​គ្រប់​គ្នា…។

តាម​ខ្ញុំ​ស្មាន, អ្នក​បើក​បរ​យានយន្ត​ម្នាក់​នេះ ប្រហែល​ជា​កំពុង​គិត​ទាំង​មោទនភាព​​ទៀត​ថាៈ «អាពួក​អ្នក​ឈប់​ភ្លើង​ស្តុប សុទ្ធពួក​  “ឆ្កួត!”… ឯ​​អាត្មា​អញ​អត់​ខ្លាច​ភ្លើង​ស្តុប ទើប​បាន​  “អ្នកជា”..!!..» 😀

ស្រុកស្រែ

3 responses to “សំរាប់​អ្នក​បើក​បរ ​មិន​គោរព​ភ្លើង​ស្តុប…

  1. ខ្ញុំ​សូម​ប្រាប់​រឿង​មួយ​។ នៅ​ស្រុក​ថៃ​ដែល​ខ្ញុំ​នៅ​នេះ ទោះ​បី​អ្នក​ជិះ​ឡាន​ក្ដី ម៉ូតូ​ក្ដី​ នៅ​ត្រង់​ភ្លើង​ស្តុប​ក្រហម ទោះ​បី​ម្ខាង​ទៀត​គ្មាន​មនុស្ស​ក្ដី ក៏​ពូក​គាត់​ឈប់​ដែរ​៕

    • នៅ​ស្រុក​គេ គឺពិតជា​អញ្ចឹង​មែន​ហើយ។ តែ​នៅ​ស្រុក​យើង​វិញ បើ​មាន​ប៉ូលីស​ឈរ​ក្បែរៗ​ហ្នុង រាង​ញញើត​បន្តិច… ហើយ​បើ​អត់​វិញ គឺ​ច្បាស់​ជា​បែប​នេះ។ ពិត​ជា​ខ្មាស់​អ្នក​​ទេសចរណ៍​បរទេស​ណាស់…។

  2. ស្រុកគេបើភ្លើងលឿង គឺត្រៀមឈប់ តែស្រុកខ្មែរភ្លើងលឿង គឺពួយឲ្យលឿនកុំឲ្យក្រហមទាន់! lolz

បញ្ចេញមតិ